ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ព្រមានថានឹងចាកចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ បើ E3 ដាក់ទណ្ឌកម្មឡើងវិញ
អ៊ីរ៉ង់បានព្រមានថា ខ្លួនអាចនឹងដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) ប្រសិនបើចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលហៅថា E3 ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញ ចំពោះសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។

យោងតាមការចុះផ្សាយកាលពីថ្ងៃទី៣១កក្កដារបស់ Iran International ការព្រមាននេះត្រូវបានលើកឡើង អំឡុងកិច្ចប្រជុំបិទទ្វារដែលធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីសប្ដាហ៍មុន ដែលជាកន្លែងដែលតំណាងអ៊ីរ៉ង់ និងអឺរ៉ុបបានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីអនាគតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ (JCPOA)។ ទីក្រុងតេហេរ៉ង់ បានចោទប្រកាន់មហាអំណាចអឺរ៉ុបពីការខកខាន ក្នុងការរក្សាការប្តេជ្ញាចិត្តរបស់ពួកគេនៅក្រោមកិច្ចព្រមព្រៀងនេះ ហើយបានពណ៌នាការប៉ុនប៉ងណាមួយដើម្បីបង្កើតយន្តការ«ដាក់ទណ្ឌកម្មឡើងវិញ» របស់អង្គការសហប្រជាជាតិថាជារឿង«ខុសច្បាប់ និងបង្កហេតុ»។
អនុរដ្ឋមន្ត្រីការបរទេស Kazem Gharibabadi បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា «បើ E3 ដំណើរការទៅមុខជាមួយនឹងការស្តារទណ្ឌកម្មឡើងវិញនោះ សាធារណរដ្ឋអ៊ីស្លាមនឹងគ្មានជម្រើសអ្វីក្រៅពីការពិចារណាឡើងវិញនូវកាតព្វកិច្ចរបស់ខ្លួនក្រោម NPT និងក្របខ័ណ្ឌអន្តរជាតិផ្សេងទៀត»។
ទោះបីជាសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀង JCPOA ក្នុងឆ្នាំ២០១៨ក៏ដោយ ក៏ E3 បានបន្តអនុវត្តដដែល។ យ៉ាងណាមិញ ភាពតានតឹងបានកើនឡើង ពាក់ព័ន្ធនឹងការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ដែលជំរុញឲ្យអឺរ៉ុបដាក់កំណត់ត្រឹមចុងខែសីហានេះក្នុងការដាក់ទណ្ឌកម្មឡើងវិញ បើអ៊ីរ៉ង់បរាជ័យមិនសហការតាមកិច្ចព្រមព្រៀង។
អ៊ីរ៉ង់អះអាងថា ខ្លួនមានសិទ្ធិក្នុងការអភិវឌ្ឍនុយក្លេអ៊ែរដោយសន្តិវិធី ហើយនិយាយថា រដ្ឋាភិបាលអឺរ៉ុបបានបរាជ័យក្នុងការការពារប្រទេសរបស់ខ្លួនពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការដកខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន។ ទីក្រុងតេហេរ៉ង់ក៏បានអះអាងដែរថា ការអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួនគឺអាចពិចារណាគ្នាបាន បើទណ្ឌកម្មត្រូវបានដកចេញ ហើយទំនុកចិត្តខាងការទូតត្រូវបានស្ដារឡើងវិញ៕
ដោយ៖ ឈាង
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


