ព័ត៌មានអន្ដរជាតិ
ក្រោយចាកចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ, រុស្ស៊ី ប្រកាសថា ខ្លួនមានសិទ្ធិដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម ពេលណាចាំបាច់
ក្រោយរុស្ស៊ី ប្រកាសដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ពេលនេះអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីមានសិទ្ធិដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមពេលណាចាំបាច់ ដោយលែងប្រកាន់គោលនយោបាយចាស់ ដែលកំណត់ថា ខ្លួននឹងធ្វើបែបនេះដរាបណាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តពួកគេធ្វើមុនទៀតហើយ។

ថ្លែងប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារទី៥ខែសីហាឆ្នាំ២០២៥ លោក Peskov និយាយថា រុស្ស៊ីលែងមានការរឹតត្បិតណាមួយក្នុងរឿងនេះទៀតហើយនិងលែងចាត់ទុកខ្លួនឯងថាមានកាតព្វកិច្ចដោយអ្វីទាំងអស់។ ទីក្រុងមូស្គូសូមរក្សាសិទ្ធិ ពង្រាយមីស៊ីលទាំងនោះនៅពេលណាដែលយល់ឃើញថាចាំបាច់។
កាលពីថ្ងៃចន្ទ រុស្ស៊ីប្រកាសថា ខ្លួននឹងលែងគោរពតាមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ទៀតហើយ ដែលនេះបង្ហាញថា ជាដំណាក់កាលថ្មីដ៏គ្រោះថ្នាក់ក្នុងការគ្រប់គ្រងអាវុធពិភពលោក និងបង្កើនការភ័យខ្លាចនៃការប្រកួតប្រជែងមីស៊ីលរវាងមហាអំណាចនុយក្លេអ៊ែរ។
ជុំវិញការដកខ្លួននេះ អនុប្រធានក្រុមប្រឹក្សាសន្តិសុខ និងជាអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានបន្ទោសទៅគោលនយោបាយប្រឆាំងរុស្ស៊ីរបស់អង្គការណាតូ។

លោក Medvedev និយាយលើបណ្ដាញសង្គម X ថា «សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីស្តីពីការដកខ្លួនចេញពីសន្ធិសញ្ញាដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងខ្លី គឺជាលទ្ធផលនៃគោលនយោបាយប្រឆាំងរុស្ស៊ីរបស់ណាតូ។ នេះគឺជាការពិតថ្មីមួយដែលគូប្រជែងរបស់យើងទាំងអស់នឹងត្រូវគិតគូរ»។
តាមពិតទៅ សន្ធិសញ្ញាឆ្នាំ១៩៨៧ ដែលបានលុបបំបាត់ប្រភេទមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរនិងមានចម្ងាយពី ៥០០ ទៅ ៥ ៥០០គីឡូម៉ែត្រ លែងមានប្រសិទ្ធភាពចាប់តាំងពីសហរដ្ឋអាមេរិកដកខ្លួននៅឆ្នាំ២០១៩មកម៉្លេះ ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

កាលណោះ ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងមូស្គូថាបានរំលោភលើកិច្ចព្រមព្រៀងនេះអស់រយៈពេលជាច្រើនឆ្នាំ ដោយបង្កើតមីស៊ីល 9M729 ដែលត្រូវបានហាមឃាត់ ប៉ុន្តែការអះអាងនេះត្រូវរុស្ស៊ីបដិសេធ។
សន្ធិសញ្ញា INF គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធជាប្រវត្តិសាស្ត្រដែលបានចុះហត្ថលេខានៅឆ្នាំ១៩៨៧ ដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Ronald Reagan និងអតីតមេដឹកនាំសូវៀត Mikhail Gorbachev។ វាហាមប្រាមរាល់មីស៊ីលបាលិស្ទិក និងមីស៊ីលគ្រូស ដែលបាញ់ចេញពីផ្ទៃដី និងមានរយៈចម្ងាយពី ៥០០ ទៅ ៥ ៥០០គីឡូម៉ែត្រ។
សន្ធិសញ្ញានេះបាននាំឲ្យមានការបំផ្លាញមីស៊ីលជាង ២ ៦០០គ្រាប់ និងជាលើកទីមួយ ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរមួយប្រភេទនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Medvedev ស្ដីបន្ទោសថាមកពីណាតូ ទើបរុស្ស៊ីដកខ្លួនពីសន្ធិសញ្ញានុយក្លេអ៊ែរ INF
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


