Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង និង​អាមេរិក នឹងចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំ​មួយ​នៅថ្ងៃទី១៨​ខែសីហា

បានផុស

នៅ

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំ​របស់ពួកគេនៅថ្ងៃទី១៨ខែសីហា ប៉ុន្តែនឹងពន្យារពេលវគ្គហ្វឹកហ្វឺន​ពាក់កណ្ដាល​ទៀតដែលបានគ្រោងទុក រហូតដល់ខែកញ្ញា ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង។

សមយុទ្ធ​កូរ៉េ​ខាង​ត្បូង-អាមេរិកឆ្នាំ​២០២៣ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លំហាត់យោធា​រយៈពេល ១១ថ្ងៃ ដែលគេស្គាល់ថា «Ulchi Freedom Shield» មាន​គោល​បំណង​ពង្រឹងឥរិយាបថការពាររួមបញ្ចូលគ្នារបស់សម្ព័ន្ធមិត្ត។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ហ្វឹកហ្វឺនលើទីលានចំនួន ២០​ ក្នុងចំណោម ៤០ ដែលបានគ្រោងទុក នឹងត្រូវកំណត់ពេលឡើងវិញសម្រាប់ខែក្រោយ។ នេះបើយោងតាមអ្នកនាំពាក្យអគ្គសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង លោក Lee Sung-jun។

ការកំណត់ពេលវេលាឡើងវិញនេះ ហាក់ដូចជាស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងដែលទើបជាប់ឆ្នោតថ្មីក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Lee Jae Myung ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកយោធាជាមួយទីក្រុងព្យុងយ៉ាង និងស្ដារ​ឡើង​វិញ​នូវ​​កិច្ចសន្ទនាអន្តរកូរ៉េដែលជាប់គាំង។ សមយុទ្ធនៅឆ្នាំនេះ ក៏ត្រូវបានរៀបចំឡើង ដើម្បីសាកល្បងសមត្ថភាពឆ្លើយតប ដោយមើលឃើញពីការបង្កើនការគំរាមកំហែងនុយក្លេអ៊ែរពីប្រទេសកូរ៉េខាងជើង ជាមួយនឹងមេរៀនពីជម្លោះនាពេលថ្មីៗនេះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា។

លោក Lee បាននិយាយថា សមយុទ្ធនេះនឹងរួមបញ្ចូលសេណារីយ៉ូ​នៃ​ការ​បាញ់បង្ហោះមីស៊ីល​របស់កូរ៉េខាងជើង ប៉ុន្តែនឹងមិននិយាយអំពីសេណារីយ៉ូនៃការសាកល្បងនុយក្លេអ៊ែរដោយទីក្រុងព្យុងយ៉ាងនោះទេ។

ទោះបីជាមានការកែតម្រូវ​នៅ​ក្នុង​សមយុទ្ធ​នេះ​ក៏ដោយ អ្នកជំនាញលើក​ឡើង​ថា កូរ៉េខាងជើងទំនងជាមិនចាត់ទុកទង្វើនេះថាជាការផ្សះផ្សាឡើយ។

លោក Cheong Seong-chang អនុប្រធានវិទ្យាស្ថាន Sejong នៅទីក្រុងសេអ៊ូល បាន​ប្រាប់​​ថា «កូរ៉េខាងជើងនឹងមិនពេញចិត្តនឹងការកែសម្រួល​នេះ​ទាល់តែសោះ។ អ្វីដែលរបបនេះចង់បានគឺការបញ្ចប់សមយុទ្ធជាមួយសហរដ្ឋអាមេរិក មិនមែនជាការកំណត់ឡើងវិញបន្តិច​​បន្តួច​បែប​នេះ​ឡើយ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម