ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញអ្នកឆ្លងកូវីដ ២៥០ករណី សឹងតែទាំងអស់ជាការឆ្លងក្នុងសហគមន៍
នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលថៃ បានកត់ត្រាករណីជំងឺកូវីដ-១៩ថ្មី ចំនួន២៥០ករណី ដែលក្នុងនោះមាន២៤៥ករណីគឺជាការឆ្លងក្នុងសហគមន៍ និង៥ករណីជាការនាំចូល។
តួលេខនេះ បាននាំឲ្យករណីសរុបរបស់ប្រទេសថៃ កើនដល់ ២៩,៥៧១ករណី។

ទោះបីជាយ៉ាងណាក៏ដោយ គ្មានអ្នកស្លាប់ថ្មីទេ ដែលធ្វើឲ្យចំនួនអ្នកស្លាប់រក្សានៅ ៩៥នាក់។
នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងបាននិយាយថា ករណីថ្មីចំនួន ១៥៥ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តសកម្មដោយក្នុងនោះមាន ១១៩ករណីនៅទីក្រុងបាងកក, ៣០ករណីនៅ Narathiwat, ៣ករណីនៅ Chon Buri, ២ករណីនៅ Sa Kaeo និង១ករណីនៅ Samut Prakan។

៩០ករណីទៀត ត្រូវបានរាយការណ៍ដោយមន្ទីរពេទ្យ។ ក្នុងនោះមាន៣៧ករណីនៅបាងកក, ១៩ករណីនៅ Samut Prakan, ១៥ករណីនៅ Chon Buri, ៧ករណីនៅ Samut Sakhon, ២ករណីនៅ Chiang Mai និង Pathum Thani និង១ករណីនៅ Tak, Ayutthaya, Nonthaburi, Lop Buri, Kanchanaburi, Nakhon Pathom, Chaiyaphum និង Prachin Buri។
ចំណែកករណីនាំចូលទាំង៥គឺមកពីសាធារណរដ្ឋឆែក, ម៉ាដាហ្គាស្កា, ប៉ាគីស្ថាន, អារ៉ាប់រួមនិងទួរគី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ធ្ងន់ធ្ងរហើយ! ថៃ ផ្ទុះឆ្លងកូវីដជាចង្កោមក្នុងកន្លែងកម្សាន្ត និងពន្ធនាគារ មុនបុណ្យចូលឆ្នាំថ្មី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


