ព័ត៌មានអន្ដរជាតិ
សោកស្ដាយណាស់! កូវីដ ធ្វើឲ្យកុមារអាមេរិក ៤ ម៉ឺននាក់បាត់បង់ឪពុកម្ដាយ
យោងតាមគំរូស្ថិតិដែលបង្កើតឡើងដោយរដ្ឋ Penn បានបង្ហាញថា មានកុមារប្រមាណ ៤ម៉ឺន នាក់នៅសហរដ្ឋអាមេរិកបានបាត់បង់ឪពុកម្ដាយដោយសារតែជំងឺកូវីដ១៩ ខណៈអំឡុងពេលការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១ មានតែកុមារប្រហែល ៣ ពាន់នាក់ប៉ុណ្ណោះដែលបាត់បង់ឪពុកម្ដាយ ។

លោក Ashton Verdery សាស្ត្រាចារ្យរងនៅរដ្ឋ Penn បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ” រឿងដំបូងដែលយើងត្រូវធ្វើ គឺភ្ជាប់សកម្មភាពដល់កុមារទាំងអស់ដែលរងគ្រោះពីសន្តិសុខសង្គម ទៅនឹងការគាំទ្រដែលមាន ហើយពួកគេមានសិទ្ធិទទួលបានអត្ថប្រយោជន៍ទាំងនោះ” ។
សាស្ត្រាចារ្យរង Verdery ក៏បានណែនាំឲ្យធ្វើអន្តរាគមន៍ ដើម្បីទប់ស្កាត់ភាពតានតឹងខាងផ្លូវចិត្ត ក្នុងចំណោមកុមារដែលបាត់បង់ឪពុកម្ដាយដោយសារវិបត្តិកូវីដ។ សូម្បីគ្រូបង្រៀនតាមអនឡាញក៏មានតួនាទីជួរមុខ ក្នុងការអប់រំនិងការគាំទ្រដល់កុមារដែរ។ កង្វះនៃការធ្វើទំនាក់ទំនងសង្គមរវាងកុមារនិងគ្រួសាររបស់ពួកគេ ធ្វើឲ្យមានការលំបាកក្នុងការទទួលស្គាល់អ្នកដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។

ខណៈពេលដែលប្រជាជនស្បែកខ្មៅនៅសហរដ្ឋអាមេរិកមានចំនួន ១៤ ភាគរយ។ តាមការប៉ាន់ស្មាន ២០ ភាគរយឬ ៨ពាន់នាក់បានស្លាប់គឺជាឪពុកម្ដាយជនជាតិស្បែកខ្មៅ។ កន្លងមក UCLA បានរាយការណ៍ថា វិបត្តិសុខភាពផ្លូវចិត្តដែលជាប់ទាក់ទងនឹងរោគរាតត្បាត កំពុងជះឥទ្ធិពលដល់សហគមន៍ស្បែកខ្មៅផងដែរ។

ស្រដៀងគ្នានេះដែរ ជនជាតិស្បែកខ្មៅនៅអេស្ប៉ាញ បានមើលឃើញពីអត្រាខ្ពស់នៅមន្ទីរពេទ្យបន្ទាប់ពីឆ្លងវីរុស។ នៅញូវយ៉កចំនួនប្រជាជនស្បែកខ្មៅរបស់រដ្ឋមានតែ ១៨ ភាគរយប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះជនជាតិស្បែកខ្មៅនៅញូវយ៉កមានចំនួន ៣៣ ភាគរយនៃអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលទាក់ទងនឹងកូវីដ១៩៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI
ចុចអាន៖កាន់តែធ្ងន់ធ្ងរ! កូវីដបំប្លែងខ្លួនថ្មីកំពុងឆ្លងខ្លាំងលើយុវវ័យ អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


