ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចេញមុខព្រមានថា ទណ្ឌកម្មលើមីយ៉ាន់ម៉ា អាចបង្កឲ្យមាន សង្គ្រាមស៊ីវិលទ្រង់ទ្រាយធំ
ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃអង្គារទី៦ខែមេសានេះថា ខ្លួនសូមប្រឆាំងនឹងទណ្ឌកម្មលើយោធារបស់ប្រទេសមីយ៉ាន់ម៉ា។ រុស្ស៊ីព្រមានថា វិធានការដាក់ទណ្ឌកម្មនានា អាចបង្កឲ្យមានសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំមួយនៅក្នុងប្រទេស។

ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ដែលនិយាយថា “មាគ៌ាឆ្ពោះទៅរកការគំរាមកំហែង និងការដាក់សម្ពាធរួមទាំងការប្រើប្រាស់ទណ្ឌកម្មប្រឆាំងនឹងអាជ្ញាធរមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន គឺគ្មានអនាគតទេហើយមានគ្រោះថ្នាក់ខ្លាំងណាស់។ គោលនយោបាយបែបនេះ នឹងជំរុញឲ្យមីយ៉ាន់ម៉ាឆ្ពោះទៅរកជម្លោះស៊ីវិលទ្រង់ទ្រាយធំ”។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈមក ដែលបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសានស៊ូជីនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ។
យោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឲ្យដឹងថា មនុស្សជាង៥៥០នាក់ត្រូវបានសម្លាប់ នៅក្នុងភាពចលាចលប្រឆាំងរដ្ឋប្រហារ។

មហាអំណាចអន្តរជាតិ បានព្យាយាមដាក់សម្ពាធលើយោធា ដោយគាបសង្កត់ផលប្រយោជន៍ពាណិជ្ជកម្មរបស់ពួកគេ។
ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានការដាក់ទណ្ឌកម្មនិងការអំពាវនាវណាមួយ អាចធ្វើឲ្យយោធាដើរបកក្រោយបានទេ ស្របពេលពួកគេនៅតែបន្តការបង្ក្រាបលើបាតុកម្ម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ នារីអាយុ១៩ឆ្នាំកំពុងជិះម៉ូតូតាមផ្លូវត្រូវសន្តិសុខមីយ៉ាន់ម៉ាបាញ់ស្លាប់
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


