Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី-អ៊ុយក្រែន ផ្លាស់ប្តូរអ្នកទោសសង្គ្រាម ១៤៦នាក់ ក្រោម​ការ​សម្របសម្រួល​របស់អារ៉ាប់រួម

បានផុស

នៅ

រុស្ស៊ី និងអ៊ុយក្រែន បានធ្វើការផ្លាស់ប្តូរអ្នកទោសកាលពីថ្ងៃអាទិត្យ​ទី​២៤​ខែ​សីហា​ឆ្នាំ​២០២៥​ ដោយភាគីនីមួយៗបានប្រគល់ទាហាន ១៤៦នាក់ដែលត្រូវបានចាប់ខ្លួនមកវិញ។ ការផ្លាស់ប្តូរនេះ ត្រូវបានសម្របសម្រួលដោយជោគជ័យដោយប្រទេសអារ៉ាប់រួម។

អ្នក​ទោស​សង្គ្រាម​អ៊ុយក្រែន​ដែល​ត្រូវ​រុស្ស៊ី​ដោះលែង (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់ពីការផ្លាស់ប្តូរ​នេះ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​ Telegram ដោយចែករំលែករូបថតនៃអ្នកដែល​ត្រូវ​ប្រគល់​ត្រឡប់មកវិញដោយ​ស្នាម​ញញឹម។ លោកបានកត់សម្គាល់ថា ភាគច្រើនត្រូវបានឃុំខ្លួនជាឈ្លើយសឹក ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយយ៉ាងពេញទំហឹងក្នុងឆ្នាំ​២០២២ ហើយអ្នកកាសែតដែលត្រូវបានចាប់ខ្លួន​ម្នាក់​ក្នុងខែមីនា​ឆ្នាំ​២០២២ គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានដោះលែង។

ក្រៅ​ពី​ក្រុម​អ្នក​ទោស​សង្គ្រាម អ៊ុយក្រែន​ក៏​បាន​បញ្ជូន​ជន​ស៊ីវិល​រុស្ស៊ី ៨​នាក់​ដែល​ចាប់​ខ្លួន​បាន​​នៅ​តំបន់ Kursk ផង​ដែរ។

ក្រសួងការពារជាតិរុស្ស៊ី បាន​​លើក​ឡើង​ថា ទាហានរុស្ស៊ីទាំងអស់ដែលត្រូវបានដោះលែងឥឡូវនេះកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស ទទួលបានជំនួយផ្នែកវេជ្ជសាស្ត្រ និងផ្លូវចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកចរចារុស្ស៊ីម្នាក់គឺលោក Vladimir Medinsky បានត្អូញត្អែរថា អ៊ុយក្រែនមានភាពយឺតយ៉ាវក្នុងការបញ្ជូនជនស៊ីវិលរុស្ស៊ីផ្សេងទៀតមកវិញ។ លោក​ប្រាប់​ថា ជន​ស៊ីវិល​រុស្ស៊ី​ច្រើន​ជាង ២០​នាក់​ទៀត​កំពុង​រង់ចាំ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ៕

អ្នក​ទោស​សង្គ្រាម​អ៊ុយក្រែន​ដែល​ត្រូវ​រុស្ស៊ី​ដោះលែង (រូបថត៖ X)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម