ព័ត៌មានអន្ដរជាតិ
បង់ក្លាដែស ព្រមានថាខ្លួនគ្មានធនធានជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៀតទេ
ប្រធានទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស លោក Muhammad Yunus បាននិយាយថា បង់ក្លាដែសមិនមានធនធានបន្ថែមទៀតសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ១.៣ លាននាក់របស់ខ្លួននោះទេ ដោយជំរុញសហគមន៍អន្តរជាតិឱ្យស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះវិបត្តិនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ខែសីហា។

លោក Yunus បាននិយាយថា វិបត្តិនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច បរិស្ថាន និងអភិបាលកិច្ចរបស់ប្រទេសបង់ក្លាដែស ដោយទាមទារឲ្រស្វែងរកជំនួយក្នុងស្រុកបន្ថែមទៀត។ នៅថ្ងៃគម្រប់ខួបប្រាំបីឆ្នាំនៃការរត់គេចខ្លួនដ៏ច្រើនរបស់ពួកគេ ជនជាតិរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់នៅ Cox’s Bazar បានប្រមូលផ្តុំគ្នាដោយទាមទារឱ្យត្រឡប់ទៅផ្ទះវិញ ហើយនិយាយថា `ពួកគេយើងមិនចង់រស់នៅជាជនភៀសខ្លួនទៀតទេ។
អង្គការសហប្រជាជាតិបានហៅការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ាថាការបោសសម្អាតជនជាតិភាគតិច ដោយសារតែពាក់កណ្តាលនៃជនភៀសខ្លួនគឺជាកុមារ។
គួរបញ្ជាក់ថាការប៉ុនប៉ងបញ្ជូនជនភៀសខ្លួនទៅប្រទេសមីយ៉ាន់ម៉ាវិញក្នុងឆ្នាំ ២០១៨ និង២០១៩បានបរាជ័យដោយសារការភ័យខ្លាចនៃការធ្វើទុក្ខបុកម្នេញ ខណៈដែលការប្រយុទ្ធគ្នាថ្មីៗនៅក្នុងរដ្ឋRakhine របស់មីយ៉ាន់ម៉ាបានជំរុញឱ្យមនុស្ស ១៥ ម៉ឺននាក់ផ្សេងទៀតភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសកាលពីឆ្នាំមុន។ លោក Yunus បានសង្កត់ធ្ងន់ថាការធ្វើមាតុភូមិនិវត្តន៍នៅតែជាដំណោះស្រាយប្រកបដោយនិរន្តរភាពតែមួយគត់ ហើយបានជំរុញសហគមន៍ពិភពលោកឱ្យធ្វើសកម្មភាព៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


