ព័ត៌មានអន្ដរជាតិ
អង្គការសិទ្ធិមនុស្សនិងបញ្ញវន្តថៃ ចេញមុខថ្កោលទោស ករណីចាប់ខ្លួនក្មេងប្រុសក្នុងសាលានៅខេត្ត សុរិន្ទ
អង្គការសិទ្ធិមនុស្សនិងបណ្តាបញ្ញវន្តថៃ បានចេញមុខថ្កោលទោសប៉ូលិស-អាជ្ញាធរ ដែលចាប់ខ្លួនក្មេងប្រុស ដោយចោទថា ចូលដីថៃដោយខុសច្បាប់ ទោះរូបគេកើតនិងធំធាត់ឡើងនៅក្នុងប្រទេសថៃក៏ដោយ។

រឿងរ៉ាវដ៏ភ្ញាក់ផ្អើលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែសីហាឆ្នាំ២០២៥ នៅពេលក្មេងប្រុសអាយុ១៣ឆ្នាំដែលមានម្តាយជាជនជាតិខ្មែរនិងឪពុកចុងជាជនជាតិថៃ ត្រូវប៉ូលិសចុះទៅចាប់ដល់ក្នុងសាលារៀនក្នុងស្រុក Bua Chet នៃខេត្តសុរិន្ទ ដោយចោទថា រស់នៅក្នុងប្រទេសថៃ ដោយខុសច្បាប់ និងត្រៀមបញ្ជូនមកកម្ពុជាវិញ ខណៈសកម្មភាពនេះត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ជាទង្វើដ៏ថោកទាបនិងការរើសអើងជាតិសាស៍ ដែលជំរុញដោយជម្លោះព្រំដែនជាមួយកម្ពុជា។
ជុំវិញទង្វើដ៏ស្មោកគ្រោកនេះ ត្រូវបានមជ្ឈដ្ឋានក្នុងប្រទេសថៃគ្នាឯងនោះ រិះគន់មិនសំចៃមាត់ ដោយបើតាមការផ្សាយរបស់ Thai PBS កាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែសីហាឆ្នាំ២០២៥, លោកស្រី Angkhana Neelapaijit ដែលជាសមាជិកព្រឹទ្ធសភានិងជាអតីតស្នងការសិទ្ធិមនុស្សបានថ្លែងថា ការចាប់ខ្លួនសិស្សសាលារូបនេះ គឺជាកំហុសដ៏ធ្ងន់ធ្ងរ និងជាទង្វើដែលគួរឲ្យអាម៉ាស់របស់នគរបាលជាតិថៃ។ ការចាប់ខ្លួននេះគឺជាទង្វើនៃការរើសអើងជាតិសាសន៍ ហើយបានទាមទារឲ្យដោះលែងក្មេងប្រុសនោះជាបន្ទាន់។
ទន្ទឹមនឹងនេះ លោក Jessada Denduangboripant មកពីសាកលវិទ្យាល័យ Chulalongkorn បានអំពាវនាវឲ្យក្រសួងអភិវឌ្ឍន៍សង្គមនិងសន្តិសុខមនុស្ស ត្រូវអន្តរាគមន៍ដើម្បីជួយក្មេងប្រុសជាបន្ទាន់ផងដែរ។
ចំណែក លោក Prinya Thaewanarumitkul សាស្ត្រាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យ Thammasat បានថ្លែងថា ការចាប់ខ្លួនក្មេងប្រុសនៅឯសាលារៀនរបស់គេ ដោយគ្មានដីកា ឬព័ស្តុតាងច្បាស់លាស់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើក្រមនីតិវិធីព្រហ្មទណ្ឌ ច្បាប់ស្តីពីការការពារកុមារ និង អនុសញ្ញាទីក្រុងហ្សឺណែវស្តីពីសិទ្ធិកុមារ ហើយការបណ្តេញក្មេងប្រុសទៅកាន់ប្រទេសកម្ពុជាវិញ ក៏នឹងធ្វើឲ្យខូចឈ្មោះរបស់ប្រទេសថៃ លើឆាកអន្តរជាតិផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ដោយសារខ្វះកម្លាំងពលកម្ម ថៃផ្តល់សិទ្ធិការងារដល់ជនភៀសខ្លួនមីយ៉ាន់ម៉ានៅក្នុងជំរុំតាមព្រំដែន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


