ព័ត៌មានអន្ដរជាតិ
សភាថៃត្រៀមកោះប្រជុំ ខណៈនាយករដ្ឋមន្ត្រីថ្មីបង្រ្គប់កិច្ចទំនងរកឲ្យឃើញនៅសប្តាហ៍នេះ
ដោយគ្មានពេលវេលាយូរសម្រាប់ការរង់ចាំ និងសម្រិតសម្រាំងបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការដឹកនាំរដ្ឋាភិបាលថ្មីដែលធ្វើឡើងគ្រាន់ជាការបង្គ្រប់កិច្ចសម្រាប់ត្រៀមរំលាយរដ្ឋសភាប៉ុណ្ណោះ រដ្ឋសភាថៃនៅថ្ងៃចន្ទនេះ បានចេញសេចក្តីជូនដំណឹងពីការកោះប្រជុំដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទៅលើបេក្ខជននាយករដ្ឋមន្ត្រីថ្មី។

យោងការចេញផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃនេះ រដ្ឋសភាប្រកាសថានឹងកោះប្រជុំនៅថ្ងៃពុធទី៣ ខែកញ្ញា ដោយដោយមានរបៀបវារៈសំខាន់ផ្តោលើការត្រៀមបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តទៅលើបេក្ខជននាយករដ្ឋមន្ត្រីថ្មី។
រហូតមកដល់ពេលនេះគណបក្សភឿថៃដែលត្រូវបានគេដឹងថា ស្ថិតក្រោមឥទ្ធិពលរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ និង គណបក្សភូមិចៃថៃរបស់លោក អានុទីន ចានវិរៈគុល (Anutin Charnvirakul) អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្ថិតនៅក្នុងការប្រកួតប្រជែងដ៏ខ្លាំងក្លាសម្រាប់តំណែងនាយករដ្ឋមន្ត្រីនេះ ដោយការចរចាសម្ងាត់ជាមួយគណបក្សប្រឆាំងដ៏ធំ គឺគណបក្សប្រជាជន (People’s Party) ដើម្បីឲ្យសមាជិកសភានៃគណបក្សនេះបោះឆ្នោតគាំទ្រ។
គេដឹងថា គណបក្សភូមិចៃថៃរបស់លោក អានុទីន កំពុងបើកយុទ្ធនាការរបស់ខ្លួនដើម្បីចរចាបញ្ចុះបញ្ចូលគណបក្សប្រជាជនដែលមានសមាជិកសភា១៤៣នោះ ឲ្យគាំទ្រខ្លួន ដោយបូករួមជាមួយសមាជិកសភារបស់ខ្លួន៦៩ រួមជាមួយសមាជិកសភានៃគណបក្សតូចៗមួយចំនួនទៀត គណបក្សភូមិចៃថៃរំពឹងថា ខ្លួនទទួលបានការគាំទ្ររហូតដល់ជាង២៨០សំឡេងដែលគ្រប់គ្រាន់សម្រាប់ការកាន់តំណែងនាយករដ្ឋមន្ត្រី។
ថ្នាក់ដឹកនាំនៃគណបក្សប្រជាជន (Prachachon Party or People’s Party) បានចេញមកអះអាងក្រោយការអស់អំណាចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ថា គណបក្សខ្លួនអាចគាំទ្របេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សណាដែលទទួលយកលក្ខខណ្ឌរបស់ខ្លួនក្នុងការរំលាយសភារយៈពេល៤ខែ និងធ្វើប្រជាមតិធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលមានទំនោរបន្ថយអំណាចរាជបល្ល័ង្ក និង ការដកយោធាចេញពីការជាប់ពាក់ព័ន្ធកិច្ចការនយោបាយ។
គណបក្សភឿថៃដែលនៅសល់បេក្ខជននាយករដ្ឋមន្ត្រីមួយរូបទៀត គឺ លោក ឆៃកាសឺម នីតិសិរី (Chaikasem Nitisiri) ក៏កំពុងបញ្ចុះបញ្ចូលទទួលយកលក្ខខណ្ឌរបស់គណបក្សប្រជាជនដើម្បីបន្តកាន់អំណាច ទោះបីស្ថិតក្នុងរយៈពេលមួយដ៏ខ្លីត្រឹម៤ខែក៏ដោយចុះ។
នៅថ្ងៃនេះផងដែរ ប្រធានរដ្ឋសភាថៃ លោកវ៉ាន់មហាម៉ាត់ (Wan Muhammad Noor Matha) ប្រកាសថាការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីអាចនឹងធ្វើឡើងនៅចន្លោះថ្ងៃទី៤ ឬទី៥ ខែកញ្ញា។ លោកបានណែនាំឱ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាត្រៀមខ្លួនទទួលយកសំណើពីបណ្ដាគណបក្សនយោបាយនានាដែលចង់បញ្ជូនបេក្ខជនរបស់ខ្លួនទៅសភាដើម្បីស្នើសុំសេចក្ដីទុកចិត្ត។
តាមសារព័ត៌មានថៃ លោក វ៉ាន់មហាម៉ាត់ បានសង្កត់ធ្ងន់ថា មិនអាចទុកតំណែងនាយករដ្ឋមន្ត្រីទំនេរជាស្ថាពរបែបនេះយូរតទៅទៀតទេ៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥០ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


