ព័ត៌មានអន្ដរជាតិ
ថៃព្រមានថា អ្នកឆ្លងកូវីដអាចហក់ឡើងខ្ពស់ដល់រាប់ពាន់ករណីក្នុងមួយថ្ងៃ អំឡុងពិធីបុណ្យចូលឆ្នាំ
ក្នុងសន្និសីទកាសែតមួយនៅឯក្រសួងសុខាភិបាលសាធារណៈ លោក Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែកជីវសាស្រ្ត នៅសកលវិទ្យាល័យ Chulalongkorn បានព្រមានប្រឆាំងនឹងការធ្វើដំណើរដែលមិនចាំបាច់ក្នុងអំឡុងពេលនៃរដូវបុណ្យចូលឆ្នាំ ដោយលោកបានប៉ាន់ស្មានថា ចំនួននៃការឆ្លងថ្មីអាចហក់ឡើងខ្ពស់។

លោកនិយាយថា “ប្រសិនបើអាចធ្វើទៅបាន យើងមិនគួរមានការធ្វើដំណើរឬចលនាណាមួយទេនាពេលឥឡូវនេះ។ បើសិនជាមិនអាច ត្រូវតែមានវិធានការរឹតត្បិតដើម្បីគ្រប់គ្រងជំងឺនេះ”។
ក្រុមអ្នកជំនាញផ្នែកមេរោគបាននិយាយកាលពីថ្ងៃពុធម្សិលមិញថា វីរុសកូវីដបំប្លែងខ្លួនចក្រភពអង់គ្លេសដែលរីករាលដាលយ៉ាងឆាប់រហ័ស គឺជាភ្នាក់ងារបង្កការឆ្លងជាចង្កោមដែលត្រូវបានគេរកឃើញនៅតាមកន្លែងកម្សាន្តនានាទូទាំងទីក្រុងបាងកក។

លោកវេជ្ជបណ្ឌិតនិយាយថា “ប្រសិនបើគ្មានអន្តរាគមន៍គ្រប់គ្រាន់ដើម្បីទប់ស្កាត់សកម្មភាពដែលមានហានិភ័យខ្ពស់ទាំងនេះអំឡុងពិធីបុណ្យសង្ក្រានឆ្នាំថ្មីទេនោះ ចំនួនអ្នកឆ្លងថ្មីអាចឈានដល់រាប់ពាន់នាក់ក្នុងមួយថ្ងៃ”។
ការប៉ាន់ស្មាននៃអត្រាឆ្លងក្នុងមួយថ្ងៃ ត្រូវបានគេគណនាដោយពិចារណាទាំងអត្រាឆ្លងខ្ពស់នៃវីរុសបំប្លែងខ្លួនអង់គ្លេស និងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នកំពុងបន្ធូរបន្ថយ។

លោកបាននិយាយថា “ការទៅសួរសុខទុក្ខបងប្អូនវ័យចំណាស់ក្នុងឱកាសបុណ្យចូលឆ្នាំគឺល្អ ប៉ុន្តែវាមិនល្អទេប្រសិនបើការទៅលេងបែបនេះបង្កការរាលដាលវីរុសដល់ពួកគេនោះ”។
លោកបាននិយាយថា មនុស្សវ័យចំណាស់ដែលឆ្លងវីរុសបំប្លែងខ្លួនអង់គ្លេសគឺមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ។ ប្រសិនបើអាចធ្វើទៅបាន ទំនៀមទម្លាប់របស់ថៃក្នុងការទៅសួរសុខទុក្ខសាច់ញាតិចាស់ៗក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំ គួរត្រូវបានធ្វើឡើងតាមអនឡាញជំនួសវិញ។

បច្ចុប្បន្ន ភាគច្រើននៃករណីឆ្លងថ្មីពាក់ព័ន្ធនឹងមនុស្សវ័យក្មេងគឺមិនបញ្ចេញរោគសញ្ញាទេឬបញ្ចេញរោគសញ្ញាតិចតួច ដែលជាហេតុធ្វើឲ្យពិបាកបែងចែករវាងអ្នកឆ្លងនិងអ្នកមិនឆ្លង។
ទន្ទឹមនោះ អ្នកឯកទេសរូបនេះក៏បានជំរុញឲ្យរដ្ឋាភិបាលពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាជន ប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ វីរុសកូវីដបំប្លែងខ្លួនចក្រភពអង់គ្លេស កំពុងវាយលុក បាងកក
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


