ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីបារាំង Bayrou ត្រូវបានបណ្តេញចេញ ក្រោយចាញ់ឆ្នោតផ្ដល់សេចក្ដីទុកចិត្ត
នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou បានចាញ់ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តនៅក្នុងសភាកាលពីថ្ងៃចន្ទទី៨ខែកញ្ញា ប៉ុន្មានម៉ោងបន្ទាប់ពីចេញការព្រមានដល់សមាជិកសភាថា បំណុលដែលកើនឡើងរបស់ប្រទេសនេះគឺ«ស្ថិតនៅក្នុងភាពអាសន្នខ្លាំងមែនទែន»។

ការបរាជ័យរបស់លោក Bayrou ធ្វើឲ្យវិបត្តិនយោបាយសម្រាប់ប្រធានាធិបតី Emmanuel Macron កាន់តែយ៉ាប់យ៉ឺន ដែលឥឡូវនេះគាត់ត្រូវតែតែងតាំងនាយករដ្ឋមន្ត្រីថ្មីជាលើកទី៥របស់ខ្លួនក្នុងរយៈពេលមិនដល់២ឆ្នាំផង។
លោក Bayrou វ័យ៧៤ឆ្នាំ ដែលបានបម្រើការជានាយករដ្ឋមន្ត្រីរយៈពេល៩ខែ នឹងត្រូវប្រគល់ជាផ្លូវការនូវលិខិតលាលែងពីតំណែងនៅថ្ងៃអង្គារនេះ។ សភាបារាំងបានច្រានចោលផែនការថវិការបស់លោក Bayrou ដោយសំឡេង ៣៦៤ ទល់នឹង ១៩៤ ដោយបានផ្តួលរំលំរដ្ឋាភិបាលរបស់គាត់។
ការបោះឆ្នោតផ្តោតលើសំណើរបស់លោក Bayrou ដើម្បីកាត់បន្ថយការចំណាយចំនួន ៤៤ពាន់លានអឺរ៉ូ (៥២ពាន់លានដុល្លារ) ក្នុងគោលបំណងទប់ស្កាត់ឱនភាព និងបំណុលសាធារណៈដែលមានចំនួនឡើងដល់ ១១៤% នៃ GDP បារាំង។ លោក Bayrou បានព្រមានមុនពេលបោះឆ្នោតថា «អ្នកមានអំណាចក្នុងការទម្លាក់រដ្ឋាភិបាល ប៉ុន្តែអ្នកមិនមានអំណាចដើម្បីលុបបំបាត់ការពិតទេ»។
ទាំងគណបក្សស្តាំជ្រុលនិយម និងគណបក្សឆ្វេងជ្រុលនិយម បានរួបរួមគ្នាបោះឆ្នោតប្រឆាំងរដ្ឋាភិបាល។ សម្ព័ន្ធទាំង២បានប្រឆាំងនឹងរដ្ឋបាលរបស់ប្រធានាធិបតី Emmanuel Macron ជាយូរណាស់មកហើយ។
សូមជម្រាបថា បារាំងកំពុងប្រឈមមុខនឹងអស្ថិរភាពនយោបាយជាបន្តបន្ទាប់ ខណៈដែលរដ្ឋាភិបាលថ្មីរបស់លោក Macron ក៏នឹងត្រូវជួបប្រទះបញ្ហាដូចគ្នានៅក្នុងការអនុម័តកញ្ចប់ថវិកាជាតិតាមរយៈសភាដែលសំឡេងបក្សប្រឆាំងមានចំនួនច្រើនជាង៕

ដោយ៖ ឈាង
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


