Connect with us

ព័ត៌មានអន្ដរជាតិ

មិនថមថយឡើយ! ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដថ្មី រហូតដល់ទៅ ៤០៥ករណី

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ទី០៨ខែមេសានេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍អំពីការឆ្លងថ្មីរហូតដល់ទៅ ៤០៥ករណី ដោយក្នុងនោះមាន ១៤ករណីជាការនាំចូល។

ក្នុងចំណោមករណីថ្មីទាំងអស់ មាន១៩៧ករណីជាការឆ្លងក្នុងសហគមន៍ និង១៩៤ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តសកម្ម។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៣២នាក់បានជាសះស្បើយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ទី ០៨ខែមេសានេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់៣០,៣១០ករណី។ មនុស្សចំនួន ២៨,១០១នាក់បានជាសះស្បើយ ហើយអ្នកស្លាប់រក្សានៅ៩៥នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ថៃព្រមានថា អ្នកឆ្លងកូវីដអាចហក់ឡើងខ្ពស់ដល់រាប់ពាន់ករណីក្នុងមួយថ្ងៃ អំឡុងពិធីបុណ្យចូលឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម