ព័ត៌មានអន្ដរជាតិ
អាមេរិកចេញមុខជួយ ហ្វីលីពីន បើចិនវាយប្រហារពាក់ព័ន្ធនាវាក្នុងសមុទ្រជម្លោះ
សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវជំហររបស់ខ្លួនថានឹងការពារហ្វីលីពីន ប្រសិនបើប្រទេសនេះស្ថិតក្រោមការវាយប្រហាររបស់ចិន ។

ទូកនេសាទចិនប្រហែល ២២០ គ្រឿងត្រូវបានគេប្រទះឃើញដំបូងកាលពីថ្ងៃទី៧ ខែមីនា នៅឯថ្មប៉ប្រះទឹក Whitsun ដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ភាគខាងលិចកោះ Palawan ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន (EEZ) ។
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយដែលទីក្រុងម៉ានីល បានអំពាវនាវឲ្យទីក្រុងប៉េកាំងដក “កងជីវពលដែនសមុទ្រ” ទាំងនេះចេញ ដោយនិយាយថា ការលុកលុយរបស់ពួកគេចូលទៅក្នុង EEZ របស់ហ្វីលីពីនគឺជារឿងខុសច្បាប់ ដូចដែលបានកំណត់ដោយតុលាការអាជ្ញាកណ្តាលអន្តរជាតិក្នុងទីក្រុង ឡាអេ ។

ក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយថា សហរដ្ឋអាមេរិកដឹងថា កងជីវពលដែនសមុទ្រចិនកំពុងស្ថិតនៅលើនាវាដែលនៅសេសសល់នៅទីនោះ ។
លោកក៏បាននិយាយផងដែរថា ការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងកងកម្លាំងរបស់ហ្វីលីពីននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក៏ដូចជា នៅសមុទ្រចិនខាងត្បូង នឹងបង្កឲ្យមានកាតព្វកិច្ចរបស់ប្រទេសក្រោមសន្ធិសញ្ញាការពារជាតិរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ។

លោកក៏បានបន្តជម្រុញឲ្យប្រទេសចិនគោរពតាមតុលាការអាជ្ញាកណ្តាលអន្តរជាតិក្នុងទីក្រុង ឡាអេ ឆ្នាំ ២០១៦ ក្រោមច្បាប់ស្តីពីអនុសញ្ញាសមុទ្រ ដែលលោកបាននិយាយថាជាកាតព្វកិច្ចចុងក្រោយ និងស្របច្បាប់លើគ្រប់ភាគីទាំងអស់ ។
រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានបង្ហាញថា ខ្លួននឹងបង្កើនការចូលរួមនៅក្នុងសមុទ្រចិនខាងត្បូង ព្រោះវាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត រួមទាំងប្រទេសជប៉ុន និងហ្វីលីពីន ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ហ្វីលីពីន ព្រមានបញ្ឆេះភាពប្រទូសរ៉ាយជាមួយ ចិន ពាក់ព័ន្ធនាវាក្នុងសមុទ្រជម្លោះ
ចុចអាន ៖ ហ្វីលីពីន នឹងបង្កើនវត្តមានកងទ័ពជើងទឹកដើម្បីការពារអ្នកនេសាទក្នុង សមុទ្រចិនខាងត្បូង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


