Connect with us

ព័ត៌មានអន្ដរជាតិ

តើពន្ធនាគារដែលឃុំខ្លួន ថាក់ស៊ីន មានសភាពបែបណា?

បានផុស

នៅ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលធ្លាប់ជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេស ត្រូវជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសថៃបានសម្រេចថា ការបន្តស្នាក់នៅក្នុងមន្ទីរពេទ្យកាលពីលោកជាប់ទោសពីមុនមិនអាចរាប់បញ្ចូលក្នុងពន្ធនាគារនោះទេ។ ការ​សម្រេច​នេះ​បាន​បង្ហាញ​ពី​ការ​ប្រែក្លាយជោគវាសនាយ៉ាងខ្លាំង​សម្រាប់​មហាសេដ្ឋី​វ័យ ៧៦ ឆ្នាំ​រូប​នេះ។ បច្ចុប្បន្ន លោក ថាក់ស៊ីន កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារ Klong Prem Central Prison ក្នុងទីក្រុងបាងកកដែលជាពន្ធធាគារដ៏ធំនិងតឹងរ៉ឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ត្រូវបញ្ជូនទៅពន្ធនាគារ។ (រូបភាព៖​ Reuters)

មកដឹងថាតើពន្ធនាគារដែលឃុំខ្លួន លោក ថាក់ស៊ីន មានសភាពបែបណា?

យោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ​​និងសារព័ត៌មានបរទេសធំៗកន្លងមក ពន្ធធាគារ Klong Prem បានបើកដំណើរការកាលពីឆ្នាំ ១៩៤៤ ក្នុងខណ្ឌ Chatuchak ទីក្រុងបាងកកជាកន្លែងកែប្រែនិងឃុំឃាំងដ៏ធំបំផុត និងល្បីល្បាញបំផុតរបស់ប្រទេសថៃ។ Klong Prem លាតសន្ធឹងលើផ្ទៃដីជាង ៣០ ហិកតា រួមបញ្ចូលអង្គភាពជាច្រើនដូចជា ពន្ធនាគារស្ត្រី មណ្ឌលកែប្រែអ្នកញៀនគ្រឿងញៀន ពន្ធនាគារសម្រាប់អ្នកទោសបរទេស និងពន្ធនាគារដែលមានសុវត្ថិភាពខ្ពស់។ វាជាលំនៅដ្ឋានអ្នកទោសរាប់ម៉ឺននាក់ ដែលជារឿយៗពន្ធនាគារនេះក៏ផ្ទុកលើសសម្ថភាពផងដែរ។

ពន្ធនាគារ Klong Prem មានឈ្មោះហៅក្រៅថា «Bangkok Hilton»។ វាជាពន្ធធាគារ ដែលគេស្គាល់ថាមានច្បាប់វិន័យតឹងរ៉ឹង មានរបបអាហារតឹងរ៉ឹង និងទម្លាប់ប្រចាំថ្ងៃដែលមានរបៀបរៀបរយខ្ពស់ ដូចជាអ្នកទោសត្រូវឆាប់ភ្ញាក់ពីគេងមុនម៉ោង ការវឹកហាត់រាងកាយ និងការប្រើអ្នកទោសជាកម្លាំងពលកម្ម។ លើសពីនេះអ្នកទោសជាច្រើនត្រូវពឹងផ្អែកលើប្រាក់ពីគ្រួសាររបស់ពួកគេដើម្បីទិញអាហារបន្ថែម និងការផ្គត់ផ្គង់ពីហាងក្នុងពន្ធនាគារ។

ទិដ្ឋភាពខាងក្រៅពន្ធនាគារ (រូបភាព៖​ Bangkok Post)

Klong Prem ក៏​មាន​អ្នកទោស​បរទេស​មកពី​ជាង ៦០ ប្រទេសដែរភាគច្រើនមាន​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន។ ក្រៅពីនេះ​វាក៏ជាគុកសម្រាប់ដាក់​អ្នក​ទោស​ដែល​មាន​ឋានៈ​ខ្ពស់​រួម​ទាំង​អ្នក​នយោបាយ អ្នកជំនួញ ឥស្សរជននានា​ និង​សូម្បីតែ​រាជវង្ស។ យ៉ាងណាមិញសម្រាប់អ្នកទោស VIP នឹងមានលក្ខខណ្ឌល្អប្រសើរជាងអ្នកទោសផ្សេងទៀតបន្តិច។

ថ្វីបើមានកេរ្តិ៍ឈ្មោះដ៏អាក្រក់ក៏ដោយ Klong Prem ផ្តល់កម្មវិធីស្តារនីតិសម្បទា រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំដល់អ្នកទោស និងសកម្មភាពកីឡាដូចជាការប្រកួតប្រដាល់ជាដើម។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ប្រជាជនថៃភាគច្រើន ពន្ធនាគារ Klong Premតំណាងឱ្យភាពលំបាក វិន័យតឹងរ៉ឹង និងការដាក់ទណ្ឌកម្ម ដែលអាចដាក់ទោសទាំងប្រជាពលរដ្ឋសាមញ្ញ និងអ្នកមានអំណាចដូចជាអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ជាដើម៕

ទិដ្ឋភាពខាងក្នុងពន្ធនាគារ (រូបភាព៖​ Reuters)
(រូបភាព៖​ Reuters)
(រូបភាព៖​ Reuters)

អត្ថបទ៖ ប៊ុន​សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម