ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ដាក់ពង្រាយទាហាន ៤០ ០០០នាក់នៅព្រំដែន ខណៈរុស្ស៊ី និងបេឡារុស ចាប់ផ្តើមសមយុទ្ធរួមគ្នា
ប្រទេសប៉ូឡូញបានបញ្ជូនទាហាន ៤០ ០០០នាក់ទៅកាន់ព្រំដែនភាគខាងកើតរបស់ខ្លួន ជាការឆ្លើយតបទៅនឹងសមយុទ្ធយោធា «Zapad-2025» ទ្រង់ទ្រាយធំរបស់រុស្ស៊ី និងបេឡារុស ដោយលោកនាយករដ្ឋមន្ត្រី Donald Tusk បានព្រមានលោកខាងលិចថា នេះគឺជាការប្រឈមមុខកៀកនឹងកើតសង្គ្រាមខ្លាំងបំផុត គិតចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ។

ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពីយន្តហោះគ្មានមនុស្សបើករុស្ស៊ីចំនួន ១៩គ្រឿងបានរំលោភដែនអាកាសប៉ូឡូញនៅចន្លោះពីថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ ជាការលុកលុយដែលប៉ូឡូញពណ៌នាថាជាការបង្កហេតុដោយចេតនា។ យន្តហោះគ្មានមនុស្សបើកចំនួន ៣គ្រឿងត្រូវបានបាញ់ទម្លាក់។ យ៉ាងណាមិញ រុស្ស៊ីបានបដិសេធថា ខ្លួនបានកំណត់គោលដៅលើប៉ូឡូញដោយចេតនា ដោយក្រសួងការពារជាតិរបស់រុស្ស៊ី បានប្រកាសថា យន្តហោះគ្មានមនុស្សបើកមិនបានចូលដល់ទឹកដីប៉ូឡូញទេ។ អ្នកការទូតរុស្ស៊ីម្នាក់បានហៅការចោទប្រកាន់នេះថា «គ្មានមូលដ្ឋាន»។
ចំណែកឯបេឡារុសដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរុស្ស៊ី បាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់ក្រុងមូស្គូខ្លះគ្រាន់តែវង្វេងទិសដៅប៉ុណ្ណោះ។
លោក Tusk បានហៅសមយុទ្ធដែលចាប់ផ្តើមពីថ្ងៃសុក្រទី១២កញ្ញានេះ និងដំណើរការរហូតដល់ថ្ងៃទី១៦កញ្ញាថាជា «ការឈ្លានពានខ្លាំងណាស់» ហើយបានប្រកាសបិទព្រំដែនរបស់ប្រទេសប៉ូឡូញជាមួយបេឡារុស។ លោកបាននិយាយថា «ស្ថានភាពនេះនាំឲ្យយើងទាំងអស់គ្នាកាន់តែខិតទៅជិតជម្លោះបើកចំហរ កៀកជាងពេលណាណាទាំងអស់ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ»។ ប្រទេសប៉ូឡូញក៏បានអំពាវនាវឲ្យអនុវត្តមាត្រា៤របស់អង្គការណាតូ ដែលទាមទារឲ្យមានការពិគ្រោះយោបល់ជាបន្ទាន់ និងបានស្នើសុំឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ៕

ដោយ៖ ឈាង
ចុចអាន៖ ពិតឬ ពូទីន បង្ហោះដ្រូនលើដែនអាកាសប៉ូឡូញ មានបំណងចង់សាកចិត្តលោកខាងលិច?
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


