ព័ត៌មានអន្ដរជាតិ
តើឧស្ម័នបង្ហូរទឹកភ្នែក មានផលប៉ះពាល់ខ្លាំងកម្រិតណា?
កាលពីរសៀលថ្ងៃពុធទី១៧ខែកញ្ញាឆ្នាំ២០២៥ កងទ័ពថៃបានប្រើអំពើហិង្សានិងប្រព្រឹត្តទង្វើដ៏សាហាវព្រៃផ្សៃមកលើពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ទាហានថៃបានបាញ់គ្រាប់កាំភ្លើងជ័រនិងប្រើឧស្ម័នបង្ហូរទឹកភ្នែកមកលើពលរដ្ឋកម្ពុជា ជាពិសេសព្រះសង្ឃនិងស្រ្តី បណ្តាលឲ្យរបួស២៩អង្គ-នាក់។
ពលរដ្ឋកម្ពុជាច្រើននាក់ត្រូវរងគ្រោះដោយសារឧស្ម័នបង្ហូរទឹកភ្នែកនេះ។ វាគឺជាសារធាតុគីមីដែលបណ្តាលឲ្យរលាកភ្នែក ច្រមុះ បំពង់ក និងផ្លូវដង្ហើម។ ដ្បិតឈ្មោះជា «ឧស្ម័ន» តែវាមានលក្ខណៈជាម្សៅល្អិតៗ ដែលបែកខ្ញែកទៅក្នុងខ្យល់នៅពេលបាញ់ចេញពីបំពង់ឬគ្រាប់បែក។

🚨ផលប៉ះពាល់ភ្លាមៗ
នៅពេលប៉ះពាល់ ឧស្ម័នបង្ហូរទឹកភ្នែកបង្កឲ្យមានប្រតិកម្មយ៉ាងឆាប់រហ័សលើរាងកាយ៖
- ភ្នែក៖ ឈឺចាប់ខ្លាំង, ហូរទឹកភ្នែកមិនឈប់, ព្រិលភ្នែក, ស្រវាំងភ្នែក និងមើលមិនឃើញជាបណ្ដោះអាសន្ន
- ប្រព័ន្ធដកដង្ហើម៖ ពិបាកដកដង្ហើម, តឹងទ្រូង, ក្អកខ្លាំង និងមានអារម្មណ៍ថាស្លាក់
- ច្រមុះ និងបំពង់ក៖ មានអារម្មណ៍ក្រហាយ, ហូរទឹករំអិល និងពិបាកលេបទឹកមាត់
- ស្បែក៖ រមាស់ ក្រហាយ និងមានកន្ទួលក្រហម។
- ទូទៅឧស្ម័ននេះធ្វើឲ្យអ្នកមានអារម្មណ៍ភិតភ័យ វង្វេងវង្វាន់ និងបាត់បង់ការគ្រប់គ្រងខ្លួនឯង
យ៉ាងណា ជាធម្មតាផលប៉ះពាល់ទាំងនេះ នឹងបាត់ទៅវិញក្នុងរយៈពេលប្រហែល ២០ ទៅ ៣០ នាទី នៅពេលដែលអ្នកចាកចេញពីតំបន់ដែលមានឧស្ម័ន។
🚨ផលប៉ះពាល់រយៈពេលវែង
ទោះបីជាផលប៉ះពាល់ភាគច្រើនជាបណ្ដោះអាសន្នក៏ដោយ ប៉ុន្តែក៏ការប៉ះពាល់ខ្លាំងឬយូរ អាចបង្កជាបញ្ហាធ្ងន់ធ្ងរបានដែរ៖
- ភ្នែក៖ អាចបណ្តាលខូចកញ្ចក់ភ្នែកជាអចិន្ត្រៃយ៍ និងខ្វាក់
- ប្រព័ន្ធដកដង្ហើម៖ អ្នកដែលមានបញ្ហាសុខភាពពីមុនដូចជាជំងឺហឺត អាចប្រឈមនឹងការរលាកសួត ឬបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ។
- ស្បែក៖ អាចបង្កឲ្យមានការរលាកស្បែកប្រភេទទីពីរ ប្រសិនបើប៉ះផ្ទាល់ជាមួយសារធាតុឧស្ម័ននៅកម្រិតប្រមូលផ្តុំខ្ពស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វិធីទប់ទល់និងកាត់បន្ថយផលប៉ះពាល់ពីឧស្ម័នបង្ហូរទឹកភ្នែក
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


