Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី ទទួលស្គាល់ថាខ្វះការត្រួតពិនិត្យ ទើប​កម្មវិធីអាហារឥតគិតថ្លៃ បណ្តាល​ឲ្យ​ក្មេងពុលរាប់​ពាន់​នាក់

បានផុស

នៅ

ទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលគ្រប់គ្រងកម្មវិធីអាហារឥតគិតថ្លៃដ៏ល្បីល្បាញរបស់លោកប្រធានាធិបតី Prabowo Subianto បានទទួលស្គាល់កាលពីថ្ងៃសុក្រទី២៦ខែកញ្ញាថា ការត្រួតពិនិត្យមិន​បាន​ល្អិតល្អន់​បាន​បង្ក​ឲ្យ​មានការផ្ទុះឡើងនៃការពុលអាហារក្នុងចំណោម​សិស្សសាលា​រាប់​ពាន់​នាក់។

ក្មេងៗ​ដែល​ពុល​អាហារ​នៅ​ខេត្ត West Java ថ្ងៃទី២៥កញ្ញា​២០២៥ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សជិត ៦ ០០០​នាក់បានធ្លាក់ខ្លួនឈឺចាប់តាំងពីកម្មវិធីបានចាប់ផ្តើមនៅក្នុងខែមករា ដោយ​ក្នុង​នោះ​គ្រាន់​តែ​នៅ​ក្នុង​ខេត្ត​ West Java មាន​កុមារជាង ១ ០០០​នាក់ពុល​អាហារ​នៅ​ក្នុង​សប្ដាហ៍​នេះ។ គំនិតផ្តួចផ្តើមដែលមានគោលបំណងដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ បាន​អនុវត្ត​យ៉ាង​ឆាប់​រហ័ស​នៅ​លើ​កុមារ​ចំនួន ២០​លាននាក់ ជាមួយនឹងគោលដៅឈានដល់ ៨៣​លាននាក់នៅចុងឆ្នាំ២០២៥​ ដោយ​ប្រើ​ថវិកាចំនួន ១០,៥ពាន់លានដុល្លារ។។

អ្នកស្រី Nanik Deyang អនុប្រធានទីភ្នាក់ងារអាហារូបត្ថម្ភជាតិ បាននិយាយទាំង​ទឹកភ្នែក​ថា «កំហុសដ៏ធំបំផុតរបស់យើងគឺកង្វះការត្រួតពិនិត្យរបស់យើង។ ករណីថ្មីៗគឺដោយសារតែដៃគូ និងក្រុមការងារខាងក្នុងរបស់យើងមិនបានអនុវត្តតាមនីតិវិធីប្រតិបត្តិការស្តង់ដារត្រឹមត្រូវ»។

ក្រុមមន្ត្រីបាន​ប្រាប់​ថា ការ​ចម្អិនអាហារមិនឆ្អិន​ល្អ និងអាហារខូចគុណភាព គឺមូលហេតុ​នៃ​ការ​ពុល​ចុងក្រោយនេះ។ អាហារកែច្នៃឥឡូវនេះ ត្រូវបានហាមឃាត់ពីអាហារថ្ងៃត្រង់របស់សាលា ហើយផ្ទះបាយដែលគ្មានការបញ្ជាក់សុខភាពត្រឹមត្រូវនឹងត្រូវបិទនៅខែក្រោយ។

ទីភ្នាក់ងារអាហារូបត្ថម្ភជាតិ​ បាននិយាយថា ផ្ទះបាយដែលមិនមានការបញ្ជាក់ប្រហែល៤០​កន្លែង ត្រូវបានបិទរួចមក​ហើយ ហើយបានប្តេជ្ញាថានឹងពង្រឹងការត្រួតពិនិត្យ​បន្ថែម​ទៀត។ ការស៊ើបអង្កេតកំពុងដំណើរការដោយមានការចូលរួមពីប៉ូលិស និងនិយតករចំណីអាហារ៕

ដោយ៖ ឈាង

ចុចអាន៖ កុមារឥណ្ឌូណេស៊ីជិត៤០០នាក់ ធ្លាក់ខ្លួនឈឺ សង្ស័យពុលអាហារដែលសាលាផ្ដល់ឲ្យឥតគិតថ្លៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម