ព័ត៌មានអន្ដរជាតិ
មន្ត្រីការទូតកំពូលរបស់កូរ៉េខាងជើង និងចិនជួបប្រជុំគ្នានៅទីក្រុងប៉េកាំង
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៩ខែកញ្ញា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង និងចិនជួបប្រជុំគ្នានៅទីក្រុងប៉េកាំង ដោយបានសន្យាពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងប្រឆាំងនឹងឯកតោភាគីនិយម ដែលជាសញ្ញានៃការរួបរួមប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចពិភាក្សាក្នុងទីក្រុងប៉េកាំងរវាងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី Choe Son Hui និងសមភាគីចិនរបស់លោកWang Yi។ ជំនួបរបស់ពួកគេបានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលោក Kim Jong Un និង Xi Jinping បានបើកកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេក្នុងរយៈពេលប្រាំមួយឆ្នាំ ដែលមេដឹកនាំទាំងពីរបានសន្យាកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង។
លោកស្រី Choe បានអះអាងសារជាថ្មីអំពីគោលជំហររបស់លោក គីម ជុងអ៊ុន ថា ការពង្រឹងទំនាក់ទំនងជាមួយចិន គឺជាគោលនយោបាយដ៏រឹងមាំរបស់កូរ៉េខាងជើង ខណៈពេលដែលលោក Wang បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការសម្របសម្រួលកាន់តែជិតស្និទ្ធនៅក្នុងកិច្ចការពិភពលោក និងតំបន់។ ភាគីទាំងពីរបានព្រមព្រៀងសហការគ្នាក្នុងវេទិកាពហុភាគី ដើម្បីទប់ទល់នឹងនយោបាយអំណាចរបស់សហរដ្ឋអាមេរិក និងលើកកម្ពស់អ្វីដែលពួកគេហៅថា សណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌។

គួរបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កូរ៉េខាងជើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី ភាគច្រើនតាមរយៈការបញ្ជូនអាវុធ និងទាហានទៅគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ប៉ុន្តែឥឡូវនេះ កូរ៉េខាងជើងហាក់ដូចជាដឹងថាខ្លួនក៏ត្រូវការចិនដែរ ព្រោះចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន និងជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេ។ ដូច្នេះ កូរ៉េខាងជើងកំពុងព្យាយាមធ្វើឱ្យមានតុល្យភាពឡើងវិញ ដោយមិនពឹងផ្អែកតែលើរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏ពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយចិនម្តងទៀត ដើម្បីឱ្យប្រាកដថាប្រទេសនេះមានការគាំទ្រខ្លាំងពីភាគីទាំងសងខាង។
ជាមួយគ្នានេះអ្នកជំនាញជឿថា ប្រទេសចិនចង់រក្សាឥទ្ធិពលដ៏ខ្លាំងរបស់ខ្លួនលើកូរ៉េខាងជើង បន្ទាប់ពីទំនាក់ទំនងរបស់ពួកគេកាន់តែជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឥឡូវនេះ មនុស្សជាច្រើនកំពុងសម្លឹងមើលថាតើមន្ត្រីកំពូលរបស់ចិនណាខ្លះនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនៅខែក្រោយសម្រាប់ខួបលើកទី ៨០ នៃគណបក្សពលករដែលកំពុងកាន់អំណាច។ កូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងរៀបចំព្យុហយាត្រាយោធាដ៏ធំមួយ នៅក្នុងព្រឹត្តិការណ៍នេះ ដែលវាទំនងជានឹងបង្ហាញអាវុធថ្មី ដែលមានបំណងគំរាមកំហែងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


