Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ថា បើលោកមិនឈ្នះរង្វាន់ណូបែលសន្តិភាព គឺស្មើនឹងការប្រមាថអាមេរិក

បានផុស

នៅ

ថ្លែងក្នុងព្រឹត្តិការណ៍ជំនួបជាមួយមេទ័ពនៅរដ្ឋ Virginia កាលពីដើមសប្តាហ៍ ប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ ប្រកាសថា បើលោកមិនឈ្នះរង្វាន់ណូបែលសន្តិភាពទេនោះ វាគឺស្មើនឹងការប្រមាថសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីអាមេរិកថ្លែងថា លោកត្រូវគេមើលរំលងចំពោះរង្វាន់នេះម្តងហើយម្តងទៀត ដ្បិតលោកជឿជាក់ថា ខ្លួនបានសាងសមិទ្ធផលគ្រប់គ្រាន់ដើម្បីទទួលបានរង្វាន់នេះក៏ដោយ។ 

លោក ត្រាំ និយាយលេងសើចថា «រង្វាន់នេះប្រហែលបានទៅលើអ្នកនិពន្ធវិញ ខ្ញុំនឹងប្រាប់អ្នកថា វាគឺជាការប្រមាថដ៏ធំមួយដល់ប្រទេសរបស់យើង។ ខ្ញុំមិនចង់បានវាទេតែខ្ញុំចង់ឲ្យប្រទេសជាតិទទួលបានវា។ យើងមានសមិទ្ធផលចំនួនប្រាំបី ក្នុងរយៈពេលប្រាំបីខែ។ តើអ្នកនឹងឈ្នះរង្វាន់ណូបែលទេ? ច្បាស់ជាមិនបានទេ។ ពួកគេនឹងផ្តល់រង្វាន់នេះទៅឲ្យបុរសម្នាក់ដែលមិនបានធ្វើអ្វីសោះទៅវិញ»។

រង្វាន់ណូបែលសន្តិភាព (រូបថត៖ Reuters)

លោកត្រាំតែងអះអាងម្តងហើយម្តងទៀតថា ខ្លួនគឺជាបេក្ខភាពតែម្នាក់គត់ដែលស័ក្តិសមឈ្នះរង្វាន់ណូបែលសន្តិភាព ព្រោះតែការខិតខំបញ្ចប់សង្គ្រាមជាបន្តបន្ទាប់។

ក្នុងការលើកឡើងរបស់ត្រាំ, សង្គ្រាមដែលលោកជួយបញ្ចប់មានដូចជា អាមេនី-អាស៊ែរបៃហ្សង់, ឥណ្ឌា-ប៉ាគីស្ថាន, អ៊ីស្រាអែល-អ៊ីរ៉ង់, កូសូវ៉ូ-ស៊ែប៊ី និងរួមទាំងជម្លោះកម្ពុជា-ថៃផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សេតវិមាន៖ លោក ត្រាំ បើកចំហ​ជួបលោក គីម ជុងអ៊ុន ដោយមិន​ចាំបាច់​កំណត់​លក្ខខណ្ឌជា​មុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម