ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាសនឹងឆ្លើយតបឆាប់ៗចំពោះសំណើបញ្ចប់សង្គ្រាមនៅហ្គាហ្សា របស់ត្រាំ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១ខែតុលា មន្ត្រីក្រុមហាម៉ាសបាននិយាយថា ពួកគេនឹងឆ្លើយតបឆាប់ៗនេះចំពោះផែនការដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមជិតពីរឆ្នាំរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា។

សំណើ២០ចំណុចរួមមានបទឈប់បាញ់ជាបន្ទាន់ ការផ្លាស់ប្តូរឈ្លើយសឹក ការដកខ្លួនរបស់អ៊ីស្រាអែល ការរំសាយអាវុធរបស់ក្រុមហាម៉ាស និងរដ្ឋាភិបាលអន្តរកាលសម្រាប់តំបន់ហ្គាហ្សា។ ខណៈពេលដែលលោក ត្រាំ ទុកពេលឱ្យក្រុម ហាម៉ាស ពី ៣ ទៅ ៤ ថ្ងៃដើម្បីសម្រេចចិត្ត មេដឹកនាំក្រុម ហាម៉ាស លោក Mohammed Nazzal បាននិយាយថា ក្រុមនឹងពិនិត្យមើលផែនការនេះដោយប្រុងប្រយ័ត្ន ដើម្បីធានាថាវាការពារផលប្រយោជន៍ប៉ាឡេស្ទីន។
អេហ្ស៊ីប កាតា និងតួកគី កំពុងសម្រុះសម្រួលដើម្បីជំរុញក្រុមហាម៉ាសឆ្ពោះទៅរកការទទួលយកកិច្ចព្រមព្រៀងនេះ ទោះបីជាអេហ្ស៊ីបបានព្រមានថាបញ្ហាសំខាន់ៗដូចជាអភិបាលកិច្ច និងសន្តិសុខនៅតែមិនទាន់ដោះស្រាយនៅឡើយ។ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty បាននិយាយថា ក្រុមហាម៉ាសត្រូវតែដកអាវុធដើម្បីការពារអ៊ីស្រាអែលពីការប្រើប្រាស់វាជាលេសសម្រាប់ការវាយប្រហារបន្ថែមទៀត ប៉ុន្តែបានប្រឆាំងយ៉ាងខ្លាំងចំពោះផែនការណាមួយដែលអាចនាំឱ្យមានការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីន។

គួរបញ្ជាក់ថា វិបត្តិមនុស្សធម៌នៅហ្គាហ្សាកាន់តែធ្ងន់ធ្ងរដោយក្រសួងសុខាភិបាលប៉ាឡេស្ទីនរាយការណ៍ថាមានអ្នកស្លាប់ជាង ៦៦,០០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីការវាយលុករបស់អ៊ីស្រាអែលបានចាប់ផ្តើម ខណៈអ្នកជំនាញនិយាយថាចំនួនអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះឆ្ងាយ៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


