Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំ​កំពូល​របស់​វៀតណាម​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ CNA នៅថ្ងៃទី០៦ខែ តុលា ប្រមុខ​បក្ស​កុម្មុយនិស្ត​វៀតណាមលោក To Lam នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាង​ជើង​ចាប់​ពី​ថ្ងៃ​ទី ៩ ដល់​ទី ១១ ខែ​តុលា តាម​ការ​អញ្ជើញ​របស់​មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក

ដំណើរ​ទស្សនកិច្ច​នេះ​ជា​លើក​ដំបូង​របស់​មេដឹកនាំ​វៀតណាម​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​ចាប់​តាំង​ពី​ឆ្នាំ ២០០៧ មកមិនធ្លាប់មាន​ ដែលនឹង​ធ្វើ​ឡើង​ស្រប​ពេល​នឹង​ការ​ដង្ហែ​ក្បួន​យោធា​នៅ​ថ្ងៃ​ទី ១០ ខែ​តុលា របស់​កូរ៉េ​ខាង​ជើង​ដែល​ប្រារព្ធ​ខួប​លើក​ទី ៨០ របស់​គណបក្ស​កម្មករ​កំពុង​កាន់​អំណាច។

លោក Lam នឹងត្រូវអមដំណើរដោយរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Phan Van Giang និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដោយគូសបញ្ជាក់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ ខណៈដែលពួកគេប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូត ទោះបីជាមិនមានពាណិជ្ជកម្មផ្លូវការរវាងពួកគេក៏ដោយ។

គួរបញ្ជាក់ដែរថាដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នៅ​ខែ​សីហា​របស់​លោក Lam ទៅ​កាន់​កូរ៉េ​ខាង​ត្បូង ដោយ​បង្ហាញ​ពី​តួនាទី​តុល្យភាព​របស់​ក្រុង​ហាណូយ​ក្នុង​តំបន់​ ខណៈពេលដែលមាន​ភាព​តានតឹង​រវាងទី​ក្រុង​ព្យុងយ៉ាង សេអ៊ូល និង​មហាអំណាច​ធំៗ​រួម​មាន​អាមេរិក និង​ចិន៕

លោក Kim Jong Un ជាមួយអតីតមេដឹកនាំវៀតណាម លោក Nguyen Phu Trong នៅទីក្រុងហាណូយ កាលពីឆ្នាំ២០១៩។ (រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម