ព័ត៌មានអន្ដរជាតិ
សារព័ត៌មានថៃ កំពុងដើរតួញុះញង់ការស្អប់ខ្ពើមជាតិសាសន៍ អុជបញ្ឆេះជម្លោះ រុញសភាពការណ៍ឲ្យក្តៅ
ស្របពេលដែលថ្នាក់ដឹកនាំកម្ពុជាកំពុងស្វះស្វែងរកសន្តិភាពតាមមធ្យោបាយការទូត បញ្ចៀសសង្គ្រាមនោះ ងាកទៅមើលភាគីថៃឯណោះវិញ កំពុងតែព្យាយាមរុញស្ថានការណ៍ឲ្យកាន់តែក្តៅតាមរយៈវិធីសាស្រ្តញុះឲ្យកម្ពុជាអស់ការអត់ធ្មត់ យកលេសដើម្បីផ្ទុះអាវុធ ដល់ថ្នាក់សូម្បីតែសារព័ត៌មានថៃមួយចំនួន ក៏ខិតខំផ្សាយមាតិកាដែលបម្រើឲ្យមហិច្ឆតាឈ្លានពាននិងបញ្ឆេះសង្គ្រាម ព្រមទាំងគាំទ្រដល់អំពើរើសអើងជាតិសាសន៍ផងដែរ។

ផ្ទុយពីការជួយឲ្យសភាពការណ៍ធូរស្រាល សារព័ត៌មានថៃខ្លះ កំពុងតែចូលរួមក្នុងការដើរតួនាទីញុះញង់ការស្អប់ខ្ពើមជាតិសាសន៍ ក្បត់វិជ្ជាជីវៈ លើកតម្កើងទង្វើអសីលធម៌ អគុណធម៌និងអមនុស្សធម៌។
ជាក់ស្តែង ថ្មីៗនេះ កាសែតថៃមួយ បានផ្សាយមាតិកាលក្ខណៈបែបចំអកដល់ថ្នាក់ដឹកនាំកម្ពុជា ដូចជាការយករូបថ្នាក់នាំកម្ពុជាទៅលេងសើចឬធ្វើអ្វីផ្សេងៗ។ កាសែតថៃនោះ បានផ្សាយមាតិកាបែបនេះជាបន្តបន្ទាប់ ដោយមិនខ្វល់ពីកិត្តិយសនិងវិជ្ជាជីវៈរបស់ខ្លួន ខុសពីអ្នកសារព័ត៌មានកម្ពុជានិងអ្នកសារព័ត៌មានលើពិភពលោកផ្សេងទៀត ដែលពួកគេសុទ្ធសឹងមានចរិតថ្លៃថ្នូរនិងប្រកាន់គោលការណ៍ជានិច្ច។
អាចនិយាយបានថា ប្រហែលជាអ្នកកាសែតថៃមួយចំនួន ត្រូវបង្ខំចិត្តធ្វើការក្រោមការបញ្ជាពីថ្នាក់លើសុខចិត្តក្បត់ខ្លួនឯង ឬប្រហែលអ្នកកាសែតថៃទាំងនោះ ជាអ្នកស្រឡាញ់ងប់ងុលនឹងសង្គ្រាម មើលងាយជាតិសាសន៍ដទៃ ខំផ្សាយតែរឿងបោកប្រាស់ប្រជាជនខ្លួន។
ដ្បិតកម្ពុជាជាប្រទេសតូច ប៉ុន្តែអ្នកកាសែតកម្ពុជាតែងគោរពវិជ្ជាជីវៈ ផ្សាយតែព័ត៌មានពិតប្រាបប់ទៅពិភពលោក ខុសពីថៃ ដែលម្តងហើយម្តងទៀត បានផ្សាយភូតកុហក និងកំពុងបកស្បែកមុខខ្លួនឯងឲ្យអន្តរជាតិមើលឃើញថា ថៃមិនមែនជាប្រទេសស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់ស្អីទេ។
ដោយសារតែទង្វើរបស់ខ្លួនឯងនេះហើយ ទើបសារព័ត៌មានថៃខ្លះ លែងក្លាយជាទំនុកចិត្តរបស់មជ្ឈដ្ឋាននានា ហើយក៏លែងមានឥទ្ធិពលទៀតដែរ។ វាមិនមែនតែធ្វើឲ្យស្ថាប័នខ្លួនឯងអាប់មុខនោះទេ ប៉ុន្តែវាធ្វើឲ្យប្រទេសថៃទាំងមូល ត្រូវអសោចឈ្មោះជាអន្តរជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលសោកស្ដាយដែលអំពើប្រមាថនៅតែកើតមានដោយសេរីនៅប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


