សុខភាព
មកយល់ដឹងថា! ហេតុអ្វីបានជាត្រីកំពតពុល
អ្នកវិទ្យាសាស្ត្របានចំណាត់ថ្នាក់ត្រីកំពត ជាប្រភេទត្រី ដែលមានជាតិពុលឈ្មោះតេត្រូដូតុកស៊ីន (Tétrodotoxine: TTX) គឺជាជាតិពុលទៅលើប្រព័ន្ធប្រសាទ ដែលបានរកឃើញនៅឆ្នាំ១៩០៩ ដែលមាននៅក្នុងត្រីកំពត ហើយជាតិពុលតេត្រូដូតុកស៊ីននេះ មាននៅក្នុងថ្លើម នៅក្នុងសរីរាង្គ នៅក្នុងពោះ នៅក្នុងស្បែក នៅក្នុងពង របស់ត្រីកំពត (ត្រីកំពតញីពុលជាងត្រីកំពតឈ្មោល)។

ក្រៅពីត្រីកំពត ជាតិពុលតេត្រូដូតុកស៊ីននេះ មាននៅលើសត្វជាង២០ប្រភេទដូចជា ក្នុងត្រីសេក (le poisson-perroquet) ប្រភេទសត្វកង្កែបខ្លះ (certains grenouilles) ប្រភេទក្តាមមួយចំនួន (certains crabes) ខ្យងសមុទ្រមួយចំនួន (Sea slugs)។
ក) ប្រភេទជាតិពុល៖
ជាតិពុលតេត្រូដូតុកស៊ីន( TTX) គឺជាតិពុលទៅប្រព័ន្ធប្រសាទ ដែលមានអនុភាពខ្លាំងក្លា ដោយសារជាតិពុលនេះ ទៅបិទរន្ធសូដ្យូមរបស់ប្រព័ន្ធប្រសាទ (TTX is a Sodium channel blocker)។ ជាតិពុលតេត្រូដូតុកស៊ីន (TTX) បង្កើតឡើងដោយពួកបាក់តេរីបួនប្រភេទផ្សេងគ្នា (Aliivibrio fischeri, Pseudomonas sp, Vibrio altermonas et Vibrio alginolyticus)។

ជាតិពុលតេត្រូដូតុកស៊ីននេះធន់នឹងកម្ដៅផង និងភាពត្រជាក់ផង (ក្លាស់សេ) ទោះបីជាយើងចម្អិនដោយវិធីស្ងោរ អាំង ឬក្លាស់សេឲ្យកកក៏ដោយ ក៏មិនអាចបន្សាបជាតិពុលនេះបានដែរ។ តេត្រូដូតុកស៊ីន គឺជាតិពុលដែលមានអនុភាពខ្លាំងក្លា ធ្វើឲ្យត្រជាក់ខ្លួន។
ខ) រោគសញ្ញា៖
រោគសញ្ញាគ្លីនិកស្តែងចេញយ៉ាងឆាប់រហ័សក្នុងរយៈពេលពី ១០នាទី ទៅ ៤ម៉ោង ក្រោយពីការបរិភោគត្រីកំពត។ ការស្លាប់អាចកើតឡើងក្នុងរយៈពេល ១៧នាទី បន្ទាប់ពីការបរិភោគ។
រោគសញ្ញានៃការពុលត្រីកំពតមានដូចជាៈ
– លើប្រព័ន្ធប្រសាទៈ មានស្ពឹកមាត់ ស្ពឹកបបូរមាត់ ស្ពឹកអណ្តាត ស្ពឹកចុងដៃចុងជើង ឈឺក្បាល បែកញើស ខ្សោយអវយវៈ និយាយខុស និយាយអត់លឺ សន្លឹម រហូតដល់សន្លប់ ប្រស្រីភ្នែករីក។
– លើប្រព័ន្ធរំលាយអាហារៈ មានចង្អោរ ក្អួត រាគ និងឈឺពោះ ចេញទឹមាត់ ពិបាកលេប។
– លើប្រព័ន្ធដកដង្ហើមៈ មានហត់ មានស្លេសច្រើន ពិបាកដកដង្ហើម ឬក៏ស្ទះដង្ហើម។
– លើប្រព័ន្ធបេះដូងនឹងសរសៃឈាមៈ មានសម្ពាធឈាមចុះ មានសុក ចង្វាក់បេះដូងដើរញាប់ ដើរមិនស្មើ។
– មានស្វាយបបូរមាត់ ស្វាយចុងដៃចុងជើង។

តាមភាពធ្ងន់ធ្ងរយើងចែកការពុលត្រីកំពតជាបួនដំណាក់កាល៖
១) មាន ស្ពឹកបបូរមាត់ មានចង្អោរ មានក្អួត មានរាគ។
២) ស្ពឹកអណ្តាត ស្ពឹកមុខ ស្ពឹកចុងដៃចុងជើង បាត់បង់លំនឹងក្នុងខ្លួន និយាយខុស។
៣) ទន់ដៃទន់ជើង និយាយអត់លឺ ពិបាកដកដង្ហើមខ្លាំង ប្រស្រីភ្នែករីក តែអ្នកជំងឺនៅដឹងខ្លួន។
៤) អ្នកជំងឺស្ទះដង្ហើម ឡើងស្វាយ សម្ពាធឈាមចុះ បេះដូងដើរខុសចង្វាក់ អ្នកជំងឺសន្លប់បាត់បង់ស្មារតី។


គ) រោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិច្ឆ័យដោយផ្អែកទៅលើ អ្នកជំងឺបានហូបត្រីកំពត និងរោគសញ្ញាគ្លីនិកដែលបានរៀបរាប់ខាងលើ។
ឃ) ការព្យាបាល៖
ការពុលត្រីកំពតមិនមានថ្នាំបន្សាបទេ ប៉ុន្តែយើងអាចធ្វើការព្យាបាលអ្នកពុលត្រីកំពតទៅតាមរោគសញ្ញា និងធ្វើការជំនួយផ្លូវដង្ហើមប្រសិនបើអ្នកជំងឺស្ទះដង្ហើម។

បើបងប្អូនមានការអាការៈឬរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់ទៅមន្ទីរពេទ្យ ជាពិសេសមន្ទីរពេទ្យកាល់ម៉ែត ដែលមានក្រុមគ្រូពេទ្យជំនាញ ត្រៀមជួយសង្គ្រោះប្រកបដោយជំនាញ និងការយកចិត្តទុកដាក់ខ្ពស់។ “វិធានការការពារដ៏មានប្រសិទ្ធិភាពបំផុត គឺកុំបរិភោគប្រភេទត្រីកំពត”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ផឹកកាហ្វេធ្វើឲ្យស្រួលបត់ជើង ពិតអត់?

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ