Connect with us

សុខភាព

កត្តា​គួរ​យល់ដឹង​អំពី​ការថែទាំ​ទារក​ក្រោយ​សម្រាល !

បានផុស

នៅ

​សុខភាព​បុត្រ​ធីតា​ គឺជា​សេចក្តី​សុខ សុភមង្គល​របស់​ក្រុម​គ្រួសារ​នីមួយៗ​។ ម្តាយ​គ្រប់រូប នៅ​ពេល​មាន​ផ្ទៃពោះ តែងតែ​ប្រាថ្នា​ចង់បាន​ទារក ដែល​កើតមក​ប្រកបដោយ​សុខភាព​ល្អ រឹងមាំ និង​កាយសម្បទា​គ្រប់គ្រាន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​អ្នក​ម្តាយ​ បាន​សម្រាល​បុត្រ​ធីតា​រួច ការថែទាំ​ទារក​ក្រោយ​សម្រាល​ពិតជា​មានការ​ចាំបាច់ និង​មាន​សារៈសំខាន់​បំផុត ពីព្រោះ​វា​ គឺជា​ការពិនិត្យ​ តាមដាន​មើល​លើ​សុខភាព​ទារក​ ដែល​ទើបនឹង​កើត ដើម្បី​ធានា​ឲ្យ​បាន​និង​ឲ្យ​ប្រាកដ​ថា ​ទារក​មាន​សុខ​ភាព​ល្អ អាច​ចាក​ចេញពី​មន្ទីរពេទ្យ​បាន​ប្រកបដោយ ​សុវត្ថិភាព​ខ្ពស់​។​

​កត្តា​សំខាន់ៗ​ដែល​ឪពុកម្តាយ​ ត្រូវ​យកចិត្តទុកដាក់​ស្វែងយល់​លើ​ទារក​ក្រោយពេល​សម្រាល​រួមមាន​៖

១. ការពិនិត្យ​សុខភាព​ទារក​ក្រោយ​កើត និង​ការ​ផ្តល់​ថ្នាំ​បង្ការ ដែល​ត្រូវ​ធ្វើ​ការ​កត់ត្រា​ ក្នុង​សៀវភៅ​សុខភាព​ទារក ឲ្យ​បាន​ត្រឹមត្រូវ​និង​ទៀងទាត់​។​

២. ការ​ធ្វើ​តេស្ត​ឈាម​ដោយ​ជួស​កែងជើង​ទារក (Newborn Screening Test) ដើម្បី​ស្វែងរក​ជំងឺ​ពី​កំណើត (១-២​ដំណក់​ឈាម​ប៉ុណ្ណោះ​)​។​

៣. ពិនិត្យ​ក្រុម​ឈាម​ទារក (Blood Group)​។​

៤. ការ​ធ្វើ​ការ​ថត​ឆ្លុះ​អេកូ​បេះដូង​ទារក (Neonatal Echocardiography)​។​

​ក្នុង​ករណី​មាន​លក្ខណៈ​មិនធម្មតា ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក​ដើរតួ​សំខាន់ ក្នុង​ការ​សង្គ្រោះ​បន្ទាន់​ទារក​ ដែល​មាន​សុខ​ភាព​មិន​ប្រក្រតី ឫ​មាន​ជំងឺ​ផ្សេងៗ​ដូចជា​៖

ក​. ទារក​កើត​មិន​គ្រប់​ខែ និង​ទារក​កើតមក​ខ្សោយ​។​

ខ​. ការ​ជួយ​សង្គ្រោះ និង​ព្យាបាល​ទារក​ ដែល​មាន​បញ្ហា​សួត​។​

គ​. ទារក​ដែល​ប្រឈម​ និង​ការ​ឆ្លង​មេរោគ​ពី​ម្តាយ​។​

ឃ. ការព្យាបាល​ដោយ​កាំរស្មី​ពណ៌​ស្វាយ (Phototherapy) ចំពោះ​ទារក​ ដែល​មាន​ជំងឺ​

​ខាន់លឿង​។​

ង. ទារក​ចាស់​ខែ ឬ​លើស​ខែ (៤២​សប្តាហ៍​)​។​

ត. ការតាមដាន​ទារក​ក្រោយ​សម្រាល (Nursery) ចំពោះ​ទារក​ ដែល​ម្តាយ​មាន​ជំងឺ​ព្រាយ​ក្រឡាភ្លើង​, ទឹកនោមផ្អែម ឬ សម្រាល​ដោយ​វះកាត់។​ល​។​

​បញ្ជាក់​៖

– ចំពោះ​ទារក​ ដែល​មក​សម្រាក​ថែទាំ​ព្យាបាល​នៅ​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោយ​ចេញពី​មន្ទីរពេទ្យ នឹង​តម្រូវ​ឲ្យ​មានការ​ណាត់​ជួប​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើការ​តាមដាន​ការលូតលាស់​លើ​បញ្ញា និង​កាយសម្បទា​រហូតដល់​ទារក​អាយុ​៣​ឆ្នាំ​។​

​ការ​ថែរក្សា​ទារក​ គឺជា​ជំនាញ​ឯកទេស​មួយ​ដែល​ទាមទារ​ឲ្យ​មានការ​ថែទាំ និង​ព្យាបាល​ដោយ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​ទារក​ ដែល​ទើបនឹង​កើត​។ ដូច្នេះ​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត (Neonatal Intensive Care) ត្រូវ​បាន​បង្កើត​ឡើង​ ដោយមាន​បំពាក់​សម្ភារៈ​បរិក្ខារ​វេជ្ជ​សាស្ត្រ​ជំនាញ​ពាក់ព័ន្ធ​ឯកទេស​ទារក​កម្រិត​ស្តង់ដារ​ស​កល ចូលរួម​ដោយ​ក្រុម​គ្រូពេទ្យ​ឯកទេស និង​គិលានុបដ្ឋាយិកា​ជំនាញ ប្រកបដោយ​បទពិសោធន៍​ជាច្រើន​ឆ្នាំ ដើម្បី​បម្រើ​សុខភាព​បុត្រ​ធីតា​លោកអ្នក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​

«​សូម​ស្រលាញ់​បុត្រ​ធីតា​របស់​លោកអ្នក ដោយ​ចូលរួម​យកចិត្តទុកដាក់ និង​ថែទាំ​ទៅលើ​ពួកគាត់​គ្រប់​ជ្រុងជ្រោយ​ពិសេស​បន្ទាប់​ពីក្រោយ​សម្រាល​!»៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​នៅ​សុខៗ​ ស្ត្រេ​ស​ដល់​ថ្នាក់​ពេលខ្លះ​ចង់​ស្អប់​ទាំង​អាជីព​ខ្លួនឯង​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម