សុខភាព
ថ្នាំគ្រាប់វីតាមីន D អាចបន្ថយហានិភ័យស្លាប់ដោយមហារីកគ្រប់ប្រភេទ
បញ្ហាទម្លាប់រស់នៅ អាហារ និងខ្វះពេលហាត់ប្រាណទៀតនោះ ធ្វើឲ្យមនុស្សប្រឈមនឹងការកើតជំងឺមហារីក។ ជំងឺសាហាវនេះ បើកើតហើយ ពិបាកនឹងព្យាបាលណាស់ ដោយសារកោសិកាមេរោគ តែងតែវិវត្តខ្លួន ធ្វើឲ្យស៊ាំនឹងការព្យាបាល។ តែថ្នាំវីតាមីន D អាចជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដោយជំងឺមហារីក។

ការសិក្សាចំនួន ៣ មានលទ្ធផលស្រដៀងគ្នា គឺ ថ្នាំគ្រាប់វីតាមីន D អាចជួយកាត់បន្ថយហានិភ័យ នៃការស្លាប់ដោយជំងឺមហារីកបាន តែកុំយល់ច្រឡំថា នេះជាថ្នាំបង្ការមហារីកឲ្យសោះ។
ការសិក្សាទី១ ធ្វើឡើងដោយសាកលវិទ្យាល័យ Michigan និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hurley របស់អាមេរិក លើមនុស្សពេញវ័យ ចំនួន ៨ម៉ឺននាក់។ លទ្ធផល រកឃើញថា ការលេបថ្នាំគ្រាប់វីតាមីន D យ៉ាងតិច ៣ឆ្នាំ ពាក់ព័ន្ធនឹងការធ្លាក់ចុះ ១៣% នៃការស្លាប់ដោយជំងឺមហារីកគ្រប់ប្រភេទទាំងអស់។
ការសិក្សាទី២ ធ្វើឡើងដោយមន្ទីរពេទ្យសាកលវិទ្យាល័យ Madrid របស់អេស្ប៉ាញ រកឃើញថា ការលេបថ្នាំគ្រាប់វីតាមីន D ជាមួយពពួកថ្នាំបញ្ចុះជាតិខ្លាញ់ Statin រាល់ថ្ងៃ ពាក់ព័ន្ធនឹងការកាត់បន្ថយ ៣៨% នៃការស្លាប់ដោយមហារីកក្រពេញប្រូស្ដាត។ អ្នកវិទ្យាសាស្ត្រ បញ្ជាក់ថា ឥទ្ធពលថ្នាំទាំងពីរ មានលក្ខណៈឯករាជ្យដាច់ដោយឡែកពីគ្នា។

ការសិក្សាទី៣ ធ្វើឡើងដោយវិទ្យាស្ថានបណ្ដាញសុខាភិបាលមហារីក Allegheny ក្នុងក្រុង Pittsburgh របស់អាមេរិក រកឃើញថា ការធ្លាក់ចុះកម្រិតវីតាមីន D ក្នុងខ្លួន ប្រឈមទ្វេដង នឹងជំងឺមហារីកលំពែង។
លោកវេជ្ជបណ្ឌិត Tarek Haykal អ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Michigan បញ្ជាក់ថា ការរកឃើញនេះ ផ្ដល់សារៈប្រយោជន៍ដល់ប្រជាជន ដោយការលេបថ្នាំគ្រាប់វីតាមីន D ក្នុងទម្រង់ណាក៏ដោយ រយៈពេល ៣ឆ្នាំ ជួយកាត់បន្ថយការស្លាប់ដោយជំងឺមហារីក។ លោកក៏ព្រមាន អ្នកចំណាយពេលរាប់ម៉ោង ធ្វើការនៅក្នុងការិយាល័យផងដែរ ព្រោះពួកគេមានពេលលំហែតិចតួច មិនទទួលបានភាពធម្មជាតិ និងពន្លឺព្រះអាទិត្យ ដូច្នេះកម្រិតវីតាមីន D ក្នុងខ្លួន បានធ្លាក់ចុះ ងាយបង្កឲ្យកើតជំងឺមហារីក៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាហារទាំង៩ប្រភេទនេះ ជួយឲ្យសុខភាពសួតរឹងមាំល្អ
ចុចអាន៖ រដូវត្រជាក់ ស្គាល់អាហារដែលជួយបង្កើនកម្រិតវីតាមីន D ដល់រាងកាយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៦ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


