សុខភាព
ចង់កែសម្ផស្សដោយប្រើថ្នាំ Botox ត្រូវដឹងពីថ្នាំនេះឲ្យច្បាស់សិន
សម័យនេះ ទាំងស្រីទាំងប្រុស អ្នកណាមិនចង់ស្អាត ប៉ុន្តែបើចង់ស្អាតដោយសារកែសម្ផស្សត្រូវដឹងពី គុណសម្បត្តិ និងគុណវិបត្តិផង។ បច្ចុប្បន្ន ថ្នាំកែសម្ផស្សពេញនិយមបំផុត ឃើញគេប្រើច្រើន ឈ្មោះថា Botox ប៉ុន្តែគ្នាយើងមានស្គាល់ថ្នាំប្រភេទនេះច្បាស់អត់?
១- អ្វីជាថ្នាំ Botox?
Botox ជាថ្នាំមួយប្រភេទចម្រាញ់ចេញពីមេរោគមួយប្រភេទឈ្មោះ Clostridium (មេរោគបង្កឲ្យរាករូស) ហើយត្រូវក្រុមវេជ្ជបណ្ឌិត និងអ្នកជំនាញខាងកែសម្ផស្ស យកមកប្រើប្រាស់ជាច្រើនឆ្នាំមកហើយ ដើម្បីបំបាត់ស្នាមជ្រីវជ្រួញ និងធ្វើឲ្យផ្ទៃមុខមានផ្នត់ ឬចង្កាព្រែកតាមបំណង។
២- ថ្នាំ Botox ដំណើរការបែបណា?
វាជាសារធាតុពុលដ៏គ្រោះថ្នាក់បំផុត បើសិនជាប្រើលើសកម្រិត ប៉ុន្តែតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ ថ្នាំនេះមានប្រូតេអ៊ីនព្យាបាលរោគដ៏មានប្រសិទ្ធភាព បើប្រើក្នុងបរិមាណមួយសមស្រប។ កោសិកាប្រសាទបញ្ចេញសារធាតុ Acetylcholine បញ្ចូលទៅក្នុងសាច់ដុំពេលចាក់ថ្នាំ Botox ចូលក្នុងរាងកាយ នាំឲ្យសាច់ដុំអសកម្មមិនអាចកន្ត្រាក់បាន។
៣- ការប្រើថ្នាំ Botox
ក្នុងវិស័យវេជ្ជសាស្ត្រ និងគ្រឿងសម្អាង Botox ជាថ្នាំមានប្រយោជន៍បំផុតសម្រាប់វិស័យវេជ្ជសាស្ត្រ និងកែសម្ផស្ស ត្រូវបានក្រុមគ្រូពេទ្យ និងអ្នកឯកទេសជាច្រើនប្រើប្រាស់ក្នុងការព្យាបាលបំបាត់ស្នាមជ្រីវជ្រួញលើផ្ទៃមុខកែត្របកភ្នែកអោយមានផ្នត់ បបូរមាត់ព្រែក កែចង្កាស្រួចជាដើម។ លើសពីនេះBotox ក៏ ត្រូវបានប្រើប្រាស់ផ្នែកវេជ្ជសាស្ត្រ ជាថ្នាំអាចព្យាបាលជំងឺជាច្រើន ដែលទាក់ទងនឹងមុខងាររបស់រាងកាយដូចជា៖
– ព្យាបាលការឈឺចាប់សាច់ដុំក បណ្ដាលមកពីសាច់ដុំរួញ
– ព្យាបាលការកន្ត្រាក់សាច់ដុំ (រមួលក្រពើ)
– ព្យាបាលឈឺក្បាល បណ្ដាលឲ្យស្រលៀងភ្នែក
– ព្យាបាលឈឺក្បាលរ៉ាំរ៉ៃ
– ព្យាបាលបញ្ហាបែកញើសច្រើន
– ព្យាបាលបញ្ហាប្លោកនោមខ្សោយ។
៤- ផលប៉ះពាល់នៃថ្នាំ Boto
ក្រៅពីផ្ដល់អត្ថប្រយោជន៍ខាងវេជ្ជសាស្ត្រ និងកែសម្ផស្ស ក៏មានផលប៉ះពាល់បន្ទាប់បន្សំមួយចំនួនក្រោយ យើងចាក់ថ្នាំនេះរួច។
ផលរំខានទាំងនេះ មានដូចជា ឈឺក្បាល គ្រុនផ្ដាសាយ ស្ងួតមាត់ ចេញកន្ទួល ពិបាកដកដង្ហើម ធ្លាក់ត្របកភ្នែក ឬហើម ជាំត្រង់កន្លែងចាក់ថ្នាំជាដើម ។ ក្នុងករណីធ្ងន់ធ្ងរ គ្នាយើងមានជំងឺ អាចមានបញ្ហាសាច់ដុំ ភ្នែកមើលពុំច្បាស់ ពិបាកនិយាយ ឬលេបអាហារ ពិបាកដកដង្ហើម ប្លោកនោមមានបញ្ហា។ ហើយបើបញ្ហានេះកើតឡើងសូមទាក់ទងទៅវេជ្ជបណ្ឌិតជាបន្ទាន់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្
ចុចអាន៖ លេបថ្នាំ Gluta ឲ្យស្បែកស អាចប៉ះពាល់ដល់ក្រពះពោះវៀនអត់?
ចុចអាន៖ មុនសាក់ចិញ្ចើម គួរដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ