សុខភាព
ពេលវេលា ៥ មិនគួរងូតទឹក ព្រោះអាចនាំឲ្យមានគ្រោះថ្នាក់ចំពោះសុខភាពធ្ងន់ធ្ងរ
ងូតទឹកជាវិធីសម្អាតខ្លួនពីមេរោគ បាក់តេរី និងជួយឱ្យអារម្មណ៍ស្រស់ស្រាយពីភាពតានតឹង។ ជាទូទៅ បើសិនអាចងូតទឹកបាន៣ដងក្នុងមួយថ្ងៃ រឹតតែផ្ដល់ផលល្អចំពោះសុខភាព។ ទន្ទឹមនឹងនេះ ងូតទឹកក្នុងស្ថានភាពមួយចំនួនត្រូវបានវេជ្ជបណ្ឌិតជំនាញព្រមាន ក៏ដូចជាហាមប្រាម ព្រោះអាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរទៅវិញ។
ក្រោយទទួលទានអាហារ

ក្រោយពេលហូបអាហារ ប្រញាប់ងូតទឹកភ្លាមៗ នឹងធ្វើឲ្យក្រពះចុះខ្សោយ ឈឺក្រពះ ហើយធ្វើឲ្យប្រព័ន្ធរំលាយអាហារមិនអាចធ្វើការបានល្អទៀតផង។ មិនត្រឹមតែប៉ុណ្ណឹង វាបណ្ដាលឲ្យមានបញ្ហាសរសៃឈាមរាំងស្ទះដល់លំហូរឈាម ហើយរាងកាយឆាប់ចុះខ្សោយ។
ពេលសីតុណ្ហភាពឡើងខ្លាំង

ពេលកម្ដៅឡើងដល់ ៣៨ អង្សាសេរ ឬច្រើនជាងនេះ វិធីងូតទឹកបញ្ចុះសីតុណ្ហភាព អាចបង្កឱ្យដាច់សរសៃឈាម ឬប៉ះពាល់ដល់ជីវិតក៏មាន។ ត្បិតតែយ៉ាងនេះ វេជ្ជបណ្ឌិតពន្យល់ថា បញ្ហាដាច់សរសៃឈាមមិនមានកើតឡើងទេ គ្រាន់តែពេលក្តៅខ្លួន ងូតទឹកប៉ះធាតុត្រជាក់ អាចរងាញាក់ប៉ុណ្ណោះឯង។
បន្ទាប់ពីផឹកគ្រឿងស្រវឹង

ងូតទឹកក្រោយពេលផឹកគ្រឿងស្រវឹង ជាតិអាល់កុលនឹងរារាំងដល់ចលនាថ្លើម និងធ្វើឲ្យគ្លុយកូសនៅក្នុងឈាមដំណើរការមិនល្អ ដែលបណ្ដាលទៅជាឈឺក្បាល វិលមុខ និងអស់កម្លាំងល្ហិតល្ហៃជាដើម។ ប៉ុន្តែបើផឹកស្រាក្នុងកម្រិតល្មម មិនមានផលរំខានឡើយ។
ក្រោយអស់កម្លាំង

ងូតទឹកក្រោយអស់កម្លាំង នឹងនាំឲ្យកើតជំងឺផ្ដាសាយ ក្ដៅខ្លួន ឬអស់កម្លាំងដល់ស្លាប់ក៏អាចថាបាន។ ពេលអស់កម្លាំងខ្លាំង គួរសម្រាកឲ្យបាត់ហត់បន្តិច សឹមចូលទៅងូតទឹក ដើម្បីយកពេលមកសម្រាកបន្ត ទើបជាការល្អ។
យប់ជ្រៅពេក

ទម្លាប់ងូតទឹកនៅក្រោយម៉ោង ១១យប់ នឹងធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនប្រែប្រួលភ្លាមៗ ហើយអាចឈានទៅរកការរួមសរសៃឈាម ដែលអាចប៉ះពាល់ទៅដល់លំហូរឈាមទៅកាន់ខួរក្បាល ហើយអាចប៉ះពាល់សួត ឬបណ្ដាលឲ្យអ្នកដាច់សរសៃឈាមបាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bustle
ចុចអាន៖ ក្រោយញ៉ាំអាហារឆ្អែត បញ្ឈប់ទម្លាប់ ៥ យ៉ាងនេះភ្លាម បើមិនចង់មានបញ្ហាសុខភាព
ចុចអាន៖ មិនដោះឡេនភ្នែកនៅពេលងូតទឹក ប្រឈមគ្រោះថ្នាក់នៃការមើលមិនឃើញ
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


