Connect with us

ព័ត៌មានអន្ដរជាតិ

មិនដោះឡេនភ្នែកនៅពេលងូតទឹក ប្រឈមគ្រោះថ្នាក់នៃការមើលមិនឃើញ

បានផុស

នៅ

ការស្រាវជ្រាវថ្មីមួយបង្ហាញថា អ្នកដែលប្រើឡេនភ្នែក ហើយមិនដោះចេញនៅពេលងូតទឹកមានហានិភ័យខ្ពស់ប្រឈមនឹងការមិនមើលឃើញ។

A contact lens is placed onto an eye
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Southampton បានរកឃើញថា ការងូតទឹកទាំងមិនបានដោះឡេនបង្កគ្រោះថ្នាក់បំផុតសម្រាប់កែវភ្នែក។ ក្នុងនោះមនុស្សអាយុចន្លោះពី ២៥ ទៅ ៥៤ ឆ្នាំទំនងជាទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។

របាយការណ៍វិទ្យាសាស្ត្រមួយនៅក្នុងសារព័ត៌មាន Daily Telegraph បានចុះផ្សាយថា ចំពោះអ្នកដែលពាក់ឡេនជាប្រចាំឬឧស្សាហ៍ប្រើឡេនភ្នែក នៅពេលងូតទឹកមិនបានដោះចេញ ពួកគេកំពុងបង្កើនហានិភ័យនៃការចម្លងរោគដល់ទៅ ៧ ដង។ រីឯអ្នកដែលគេងនៅតែពាក់ឡេន ប្រឈមអត្រាឆ្លងក៏ដូចជាបង្កបញ្ហាភ្នែកដល់ទៅ ៣ ដង បើប្រៀបធៀបនឹងមនុស្សដែលមិនប្រើឡេនសោះ។

Young woman taking a shower

ដោយឡែក លោក Parwez Hossain សាស្រ្តាចារ្យរងផ្នែកចក្ខុវិទ្យានៃសាកលវិទ្យាល័យ Southampton ចក្រភពអង់គ្លេស និងជាអ្នកដឹកនាំការសិក្សាបាននិយាយថា ទម្លាប់មិនល្អមួយចំនួនរបស់អ្នកប្រើឡេនអាចនាំឱ្យមានបញ្ហាភ្នែកជារៀងរហូត។ លោកបន្ថែមថា ការឆ្លងមេរោគនៅពេលប្រើឡេនមិនបានត្រឹមត្រូវ ជាទូទៅវិវត្តបញ្ហាពីស្រាលទៅធ្ងន់តាមស្ថានភាពនៃអ្នកពាក់ឡេន ​ឬឈានដល់ការខូចប្រព័ន្ធចក្ខុដោយធ្វើឱ្យភ្នែកខ្វាក់តែម្ដង។

ដូច្នេះហើយទើបសាស្ត្រាចារ្យរូបនេះណែនាំឱ្យធ្វើអនាម័យភ្នែកដោយលាងដៃមុនប៉ះភ្នែក គេងឱ្យបានគ្រប់គ្រាន់ ប្រើវ៉ែនតាការពារពន្លឺ ប្រើវ៉ែនតាពេលមុជឬហែលទឹក ជាពិសេសអ្នកប្រើប្រាស់ឡេនភ្នែកជា​ប្រចាំ ត្រូវដោះឡេនចេញពេលងូតទឹកនិងមុនពេលចូលគេង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Mirror

ចុចអាន៖ ពីរ​ថ្ងៃ​មុន​ចាក់​វ៉ាក់សាំង ហាម​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ បើ​មិន​ចាំបាច់

ចុចអាន៖ ទោះផឹកកាហ្វេត្រឹមកន្លះពែងក្នុងមួយថ្ងៃ ក៏ស្ត្រីមានផ្ទៃពោះបង្កហានិភ័យខ្លាំងដល់ទារកដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម