សុខភាព
មង្ឃុត ស្ដេចផ្លែឈើសំបូរទៅដោយធាតុចិញ្ចឹម និងជាឱសថព្យាបាលអ្នកជំងឺរ៉ាំរ៉ៃ
ផ្លែមង្ឃុតជាផ្លែឈើមួយប្រភេទ ដែលប្រជាជនអាស៊ីនិយមទទួលទាន និងធ្លាប់ស្គាល់ ហើយអាចជាចំណូលចិត្តរបស់មនុស្សជាច្រើនរួចទៅហើយ។ ផ្លែឈើមួយនេះ សំបូរទៅដោយសារធាតុចិញ្ចឹម ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយ។

មង្ឃុតមានផ្ទុកវីតាមីន C ដែលជួយកាត់បន្ថយនៃជំងឺផ្តាសាយ ពង្រឹងភាពស៊ាំទៅនឹងរាងកាយ និងកាត់បន្ថយហានិភ័យនៃហូរឈាមតាមជើងធ្មេញ ។ មង្ឃុតមានផ្ទុកវីតាមីន B1 ដែលជួយរំលាយថាមពលនិងជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។
វាក៏មានផ្ទុកសារជាតិ folate ដែលល្អសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាការពារពិការភាពពីកំណើតក្នុងទារក ជួយបង្កើតទឹកដោះម្តាយក្រោយពេលកើត ហើយក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។ ជាពិសេសផ្ទុកទៅដោយជាតិសរសៃដ៏ច្រើន ដែលជួយប្រព័ន្ធរំអិលនិងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗនៃពោះវៀន។

ការស្រាវជ្រាវបានបង្ហាញថា ការហូបមង្ឃុតមានប្រសិទ្ធិភាពប្រឆាំងនឹងការវិវត្តទៅលើជំងឺមហារីកពោះវៀន និងមហារីកក្រពេញប្រូស្តាត ។
សំបកមង្ឃុតក៏សំបូរទៅដោយជីវគីមី Xanthone ផងដែរ។ ដូច្នេះហើយផលិតផលដែលផ្សំពីផ្លែឈើនេះ គេច្រើនតែលាយបញ្ចូលគ្នានៅក្នុងអាហារនិងភេសជ្ជៈ។
គេប្រសិទ្ធនាមឲ្យមង្ឃុតថា ជាស្ដេចផ្លែឈើ មានប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្មខ្ពស់ និងជួយប្រឆាំងនឹងការរលាក។
ទោះមានប្រយោជន៏ តែក៏ត្រូវប្រុងប្រយ័ត្នក្នុងការទទួលទានសារជាតិម៉ង់ហ្គាណែស

មនុស្សមួយចំនួនបានលឺថា មង្ឃុត ត្រូវបានគេប្រើជាការព្យាបាលសម្រាប់ថ្នាំផ្សេងៗគ្នា ដែលជាការជ្រៀតចូលសារធាតុបំប៉នបន្ថែមពីមង្ឃុត។ តាមពិតប្រសិនបើអ្នកដកយកសំបកផ្លែមង្ឃុត ដែលមានបរិមាណខ្ពស់ វាអាចប៉ះពាល់ដល់មុខងារថ្លើមនិងតម្រងនោម។ លើសពីនេះទៅទៀត ថ្នាំគ្រាប់ដែលមានសារធាតុចំរាញ់ពីផ្លែមង្ឃុត អាចប៉ះពាល់ដល់មុខងារថ្លើមនិងតម្រងនោមផងដែរ។
ដូច្នេះ អ្នកដែលមានជំងឺមូលដ្ឋាន ជាពិសេសថ្លើម ក្រលៀន ទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត មុនពេលទទួលទានថ្នាំគ្រាប់មង្ឃុត។ ផ្លែមង្ឃុតស្រស់មិនគួរបរិភោគច្រើនពេកទេ យកល្អគួរតែហូបលាយជាមួយផ្លែឈើនិងអាហារដទៃទៀត ដើម្បីទទួលបានសារធាតុចិញ្ចឹមផ្សេងៗ និងគ្រប់គ្រាន់ដើម្បីបំពេញតំរូវការរបស់រាងកាយអ្នក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារ ១០ មុខនេះ ហូបសឹងរាល់ថ្ងៃមិនធុញ ថែមទាំងជួយបំប៉នសួតឲ្យរឹងមាំ នាសម័យកូវីដ
ចុចអាន៖ឈប់ចិតសំបក បន្លែ ផ្លែឈើ ទាំងនេះ បើមិនចង់ខាតប្រាក់កាស និងគុណប្រយោជន៍របស់វាចោលទទេ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
តើធ្វើដូចម្ដេចទើបរៀនភាសាអង់គ្លេស ឆាប់ចេះអាន និយាយ និងសរសេរបានល្អ?
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
ហេតុផល ៥យ៉ាង ដែលព្រលានយន្តហោះឡាវ មិនមានជើងហោះហើរត្រង់ទៅកាន់អឺរ៉ុប
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
លោក គង់ វិបុល ប្តេជ្ញាប្រមូលពន្ធឱ្យគ្រប់ផែនការក្នុងឆ្នាំ ២០២៣ ទោះ ៨ខែមកនេះ ធ្លាក់ចុះ ២១ភាគរយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ជាលើកដំបូង កម្ពុជា នាំចេញបង្កងកណ្ដូបរស់ចំនួន៤៥គីឡូក្រាម ទៅកាន់ទីផ្សារចិន
-
សន្តិសុខសង្គម៧ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ មុន
មន្ត្រីនគរបាលដែលបើករថយន្តបុកស្ត្រីម្នាក់ស្លាប់នៅកោះរាជាស្វាមីស្ត្រីរងគ្រោះ