សុខភាព
ថ្លើមសាច់សត្វមានប្រយោជន៍ដល់សុខភាពច្រើនអនេក អ្នកមិនដែលហូបអាចនឹងភ្ញាក់ផ្អើលមិនខាន
ថ្លើម គឺជាសរីរាង្គមួយផ្សេងទៀតរបស់សត្វ ជាទូទៅមនុស្សចូលចិត្តទទួលទាន រួមមានថ្លើមជ្រូក ថ្លើមមាន់ ថ្លើមគោ គឺសុទ្ធតែអាចចម្អិនមុខម្ហូបបានច្រើនមុខ។ វាមិនត្រឹមតែឆ្ងាញ់ទេ ប៉ុន្តែក៏សំបូរទៅដោយសារធាតុចិញ្ចឹម និងមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាព ដែលយើងអាចមិនដឹង។
គុណប្រយោជន៍នៃការបរិភោគថ្លើម អ្នកប្រាកដជាចង់រកថ្លើមមកហូបមិនខាន បើបានដឹងពីអាហារមួយនេះ។

សារធាតុចិញ្ចឹមបានមកពីការបរិភោគថ្លើម
យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ថ្លើមជ្រូក ១០០ ក្រាម ផ្ទុកវីតាមីន និងជាតិរ៉ែ ដូចជាខ្លាញ់ ៤,៤ ក្រាមខ្លាញ់ ៣.៧៦ ក្រាមកាបូអ៊ីដ្រាតប្រូតេអ៊ីន ២៦ ក្រាម។
លើសពីនេះ ថ្លើមក៏សម្បូរនូវអាវីតាមីន B2 ឬ ryboflavin វីតាមីន B3 ឬ niacin វីតាមីន B5 វីតាមីន B6 វីតាមីន B9 ឬ Folic AcidវីតាមីនB12 វីតាមីន C និង D វីតាមីន K2 ស័ង្កសី ជាតិដែក ម៉ង់ហ្គាណែស ផូស្វ័រ ប៉ូតាស្យូម សេលេញ៉ូម និងច្រើនទៀត។
អត្ថប្រយោជន៍សុខភាពនៃការបរិភោគថ្លើម ៖
១ ផ្ដល់ថាមពលដល់អ្នកពេញមួយថ្ងៃ
ប្រសិនបើអ្នកចង់បានថាមពល សូមព្យាយាមប្តូរពីកាហ្វេមួយកែវ ទៅជាថ្លើមឆ្អិនមួយពែងតូច។ អាហារពេលព្រឹកមានថ្លើមពិតជាល្អ ព្រោះថ្លើមសំបូរទៅដោយវីតាមីន B ដែលមានថាមពលបំប្លែង ជួយចិញ្ចឹមកោសិកានៃរាងកាយ។ នេះក៏ជួយឲ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់ ជាថាមពលផងដែរ។ ក្រៅពីធ្វើអ្នកមានថាមពលវាក៏អាចជួយកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ក្នុងខ្លួន និងពង្រឹងសាច់ដុំផងដែរ។

២ បំប៉នស្បែក
ថ្លើមមានវីតាមីន A ត្រូវបានគេស្គាល់ថាជាអង់ទីអុកស៊ីដង់ដ៏អស្ចារ្យសម្រាប់ស្បែក។ វាការពារកោសិកាស្បែកពីការបំផ្លាញដោយសាររ៉ាឌីកាល់សេរីហួសហេតុ បានមកពីពន្លឺព្រះអាទិត្យ ការបំពុលបរិយាកាស ការជក់បារីការផឹកស្រាស្រវឹងជាដើម។ លើសពីនេះ ថ្លើមសត្វក៏ជាប្រភពនៃស័ង្កសីនិងគ្លីសេរីន ដែលរួមចំណែកដល់ការផលិតកូឡាជែន និងបន្ថយការបាត់បង់កូឡាជែនក្រោមស្រទាប់ស្បែក។
៣ ជួយបំប៉នសុខភាពបេះដូង
ថ្លើមមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដែលជួយការពារជំងឺសរសៃឈាមបេះដូង។ ឧទាហរណ៍វីតាមីន K ដែលជួយការពារជាតិកាល់ស្យូមឬថ្មកំបោរពីការជាប់នឹងសរសៃឈាមនិងឆ្អឹងឬអាស៊ីតហ្វូលិកនិងបូបូវីវីនលុបបំបាត់ homocysteine ដែលអាចបង្កគ្រោះថ្នាក់ដល់សរសៃឈាម និងបង្កើនហានិភ័យក្នុងការវិវត្ត ការគាំងបេះដូងរួមទាំងជំងឺមហារីក។ លើសពីនេះទៀត ការសិក្សាជាច្រើនទាំងសត្វនិងមនុស្សបង្ហាញថា កង្វះស័ង្កសីអាចបណ្តាលឲ្យមានជំងឺបេះដូង។

៤ ជួយពង្រឹងសាច់ដុំ
ថ្លើមគឺជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗ ដែលចាំបាច់សម្រាប់ការកសាងសាច់ដុំ។ អាស៊ីដអាមីណូសំខាន់ៗរួមមានវីតាមីន A ជួយបង្កើនអ័រម៉ូនតេស្តូស្តេរ៉ូន ពង្រឹងសាច់ដុំនិងឆ្អឹងនិងវីតាមីន K2 ដែលធ្វើឲ្យប្រសើរឡើងនូវកាយសម្បទារឹងមាំ និងធ្វើឲ្យប្រសើរឡើងនូវតេស្តូស្តេរ៉ូននៃសាច់ដុំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ត្រីមានផ្ទៃពោះ កុំញ៉ាំស៊ូស៊ីសាច់ឆៅ ប្រយ័ត្នបង្ករោគធ្ងន់ធ្ងរដល់កូនក្នុងផ្ទៃ
ចុចអាន៖អាហារ ៤ មុខ មានផ្ទុកអូមេហ្គា ៣ ជួយពង្រឹងភាពស៊ាំដល់រាងកាយក្នុងវិបត្តិកូវីដ
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


