Connect with us

សុខភាព

ក្រោយចាក់វ៉ាក់សាំងកូវីដ លេចចេញអាការ៣នេះ បញ្ជាក់ថា អ្នកប្រតិកម្មអាឡ័កស៊ី

បានផុស

នៅ

ជា​ទូទៅ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច រាងកាយ​របស់​យើង​នឹង​បញ្ចេញ​អាការ​មួយ​ចំនួន​ឆ្លើយ​តប​ទៅ​​នឹង​វ៉ាក់សាំង​។ ភាគ​ច្រើន​អាការទាំង​នោះ​មិន​បង្ក​ការគំរាម​កំហែង​ដល់​សុខភាព​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផល​រំខានទូទៅ ​ក្រោយ​ចាក់​វ៉ាក់សាំងកើតឡើងត្រង់កន្លែង​ចាក់ដែលនាំឱ្យឈឺឬចុក ឡើង​ក្រហមឬ​ហើម។ ចំណែកលើលើ​រាងកាយអាចមានអាការដូចជា ហត់ អស់​កម្លាំង ឈឺ​ក្បាល ឈឺ​សាច់ដុំ ព្រឺ​សម្បុរ ក្ដៅ​ខ្លួន ឬ​ចង្អោរ ចង់​ក្អួត។ល។ តែវាកើតមានតែពីរបីថ្ងៃប៉ុណ្ណោះ។

ប៉ុន្តែ​ក្នុង​ករណី​មួយ​ចំនួន ​វា​ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា ​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​ដែរ។ ក្នុងនោះ អ្នកចាក់វ៉ាក់សាំងអាចមានប្រតិកម្មអាឡ័កស៊ី ទោះបីខ្លួនមិនមានប្រវត្តិប្រតិកម្មអាឡ័កស៊ីពីមុនក៏ដោយ។ ត្បិតផលប៉ះពាល់នេះកម្រកើតមានពិតមែន តែគួរតាមដានសុខភាព ជាពិសេសបើឃើញអាការខុសប្រក្រតីមួយចំនួន នោះមានន័យថា អ្នកកំពុងប្រឈមហានិភ័យ។

យោងតាមប្រភពពី មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺអាមរិក (CDC) បានឱ្យដឹងថា រោគសញ្ញានៃប្រតិកម្មអាឡ័កស៊ី ក្រោយចាក់វ៉ាក់សាំងមាន៣គឺ កន្ទួលឬរមាស់ស្បែក ដង្ហើមខ្លី និងហើមមុខឬអណ្តាត។ ប្រសិនបើលេចចេញនូវរោគសញ្ញាទាំងនេះបញ្ជាក់ថា ការ​ចាក់​វ៉ាក់​សាំង​មាន​បញ្ហា​ហើយ និងត្រូវ​ប្រញាប់​រក​ជំនួយជាបន្ទាន់។

ជាមួយគ្នានេះដែរ ​ដើម្បីបង្ការបញ្ហា បន្ទាប់ពីចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ទើបអ្នកជំនាញស្នើឱ្យ​មាន​ការ​ប្រឹក្សា​យោបល់​ជាមុន​សិន​អំពីប្រវត្តិជំងឺរបស់អ្នក ​ចៀសវាង​ហានិភ័យដែល​បណ្ដាលមកពី​វ៉ាក់សាំង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Prevention

ចុចអាន៖ អាការក្រោយចាក់វ៉ាក់សាំង និងសញ្ញាបញ្ជាក់ថា មានបញ្ហា

ចុចអាន៖ ធ្លាប់មានប្រវត្តិប្រតិកម្មអាឡ័កស៊ី គួរទៅ​ចាក់វ៉ាក់សាំងកូវីដ-១៩ អត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២៤ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៣០ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៣១ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៣៣ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម