សុខភាព
បើប៉ះពាល់ជាមួយអ្នកឆ្លង Delta តើប៉ុន្មានថ្ងៃទើបតេស្តឃើញ លទ្ធផល?
យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី២២ និងទី២៥ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ B 1.617-2 (DeIta) ចំនួន៣៩នាក់។
ចំណែក អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានឲ្យដឹងថា គិតត្រឹមពេលនេះ វីរុសបំប្លែងខ្លួនដែលគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌានេះ បានវាយលុកប្រទេសជាង ១០០ហើយ។

ក្រុមអ្នកស្រាវជ្រាវ ដែលតាមដានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិននាពេលថ្មីៗនេះបានរកឃើញថា អ្នកដែលឆ្លងវីរុសបំប្លែងខ្លួន Delta គឺមានផ្ទុកមេរោគនៅក្នុងច្រមុះ ច្រើនជាង អ្នកដែលបានឆ្លងជំងឺកូវីដ-១៩ ទម្រង់ដើមរហូតដល់ទៅ១,២៦០ ដងឯណោះ។
ការផ្ទុកវីរុសដ៏ខ្ពស់នេះមានន័យថា មេរោគអាចឆ្លងរាលដាលយ៉ាងងាយ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់, បង្កើនអត្រាឆ្លងនិងការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញផងដែរថា ចន្លោះពេលដែលមនុស្សធ្វើតេស្តវិជ្ជមានវីរុសបំប្លែងខ្លួន Delta បន្ទាប់ពីប៉ះពាល់នឹងអ្នកឆ្លងរោគ បានថយចុះពីរយៈពេលជាមធ្យម៦ថ្ងៃក្នុងឆ្នាំ២០២០ មកនៅត្រឹម៤ថ្ងៃប៉ុណ្ណោះ។
នេះមិនមែនមានន័យថា គ្រប់គ្នាដែលប៉ះពាល់ជាមួយអ្នកផ្ទុក Delta សុទ្ធតែឆ្លងនោះទេ គ្រាន់តែមានហានិភ័យខ្ពស់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការសិក្សានេះ ត្រូវបានចេញផ្សាយលើកដំបូងលើគេហទំព័រ medRxiv នៅដើមខែកក្កដានិងធ្វើបច្ចុប្បន្នភាពកាលពីចុងសប្តាហ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ប្រកាសបន្ទាន់ កម្ពុជារកឃើញមេរោគបំប្លែងថ្មីលើជនជាតិកម្ពុជា ៣៩ នាក់ទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


