សុខភាព
វីរុសបំប្លែងខ្លួន Delta រកឃើញឆ្លងលឿនចំពោះក្មេងៗ ក្រោម ១៤ឆ្នាំ
ពេលនេះវីរុសបំប្លែងខ្លួន Delta មិនត្រឹមតែនាំឱ្យមានផលវិបាកធ្ងន់ធ្ងរចំពោះមនុស្សពេញវ័យប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងបង្កគ្រោះថ្នាក់ចំពោះកុមារដូចគ្នា ជាពិសេសក្មេងៗចន្លោះពី ៨ ខែដល់ ១៤ ឆ្នាំ។

បើតាមការដកស្រង់សម្ដីពីអ្នកជំនាញឥណ្ឌាបានឱ្យដឹងថា វីរុសកូវីដបំប្លែងខ្លួន Delta អាចឆ្លងទៅកុមារយ៉ាងងាយស្រួល ខណៈមកដល់ឥឡូវនេះ ការចាក់វ៉ាក់សាំងជូនកុមារនៅមានកំណត់អាយុនៅឡើយ។
ដោយឡែក កម្ពុជាពេលនេះ បានរកឃើញករណីវិជ្ជមានជំងឺកូវីដបំប្លែងខ្លួនប្រភេទ Delta ក្នុងខេត្ព្តព្រះសីហនុ នៅលើកុមារាអាយុ ០៨ ឆ្នាំម្នាក់ រីឯនៅរាជធានីភ្នំពេញ កុមារីអាយុ ០៧ ឆ្នាំម្នាក់ ក៏តេស្តវិជ្ជមានវីរុសបំប្លែងខ្លួន Delta នេះផងដែរ។
ការដកស្រង់សម្ដីពីវេជ្ជបណ្ឌិតឥណ្ឌា អះអាងថា ក្មេងៗក្រោម ១៤ ឆ្នាំមិនសូវមានប្រព័ន្ធភាពស៊ាំរឹងមាំទេ ស្របពេលដែលពួកគេភាគច្រើនមិនទាន់ទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ហើយវាចាំបាច់ណាស់ដែលត្រូវយកចិត្តទុកដាក់និងសម្គាល់រោគសញ្ញាទូទៅនៃវីរុសបំប្លែងខ្លួន Delta ទៅលើពួកគេ។

យោងតាមរបាយការណ៍ដែលបោះពុម្ពផ្សាយដោយសាកលវិទ្យាល័យ Harvard Health និយាយថា កុមារដែលឆ្លងវីរុសបំប្លែងខ្លួន Delta អាចមានរោគសញ្ញាខុសគ្នាទាំងស្រុងពីមនុស្សពេញវ័យ។ ក្មេងខ្លះអាចគ្មានរោគសញ្ញា ខណៈក្មេងខ្លះទៀតមានរោគសញ្ញាគ្រុនក្ដៅតិចតួចប៉ុណ្ណោះ។

យ៉ាងណាមិញ រោគសញ្ញាទូទៅរួមមាន គ្រុនក្តៅចាប់ពី ៣៩-៤០ អង្សាសេ ក្នុងរយៈពេល ៤-៥ ថ្ងៃជាប់គ្នា។ ឈឺក្បាល ក្អក និងមិនឃ្លានអាហារ។ មួយវិញទៀត សូម្បីតែហៀរសំបោរក៏អាចបញ្ជាក់ថាកុមារបានផ្ទុកវីរុសនេះនៅក្នុងខ្លួនបានដែរ។

ប្រសិនបើក្មេងមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរ និងអូសបន្លាយរយៈពេលយូរ វាអាចប៉ះពាល់ដល់សួតរបស់ពួកគេ ឬអាចបណ្ដាលឱ្យមានជំងឺរលាកសួត។ បន្ថែមពីលើនេះ វាក៏អាចមានផលប៉ះពាល់លើសរីរាង្គផ្សេងទៀតរបស់កុមារដូចជា បេះដូង សួត សរសៃឈាម តម្រងនោម ប្រព័ន្ធរំលាយអាហារ ខួរក្បាល ស្បែក ឬភ្នែក។

ដូច្នេះ ត្រូវយកចិត្តទុកដាក់ និងតាមដានសុខភាពក្មេងៗឱ្យបានដិតដល់ ប្រសិនបើមានករណីសង្ស័យ សូមពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ឬទូរសព្ទទៅលេខ ១១៥៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Time of India / NBC News
ចុចអាន៖ រោគសញ្ញាកូវីដចំនួន ៣ មិនសូវមានអ្នកចាប់អារម្មណ៍ តែភាគច្រើនកើតចំពោះកុមារ
ចុចអាន៖ កុមារមានបញ្ហាសុខភាព ៤ប្រភេទ ប្រឈមឆ្លងកូវីដ-១៩ខ្លាំងបំផុត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


