Connect with us

សុខភាព

អ្នកជំនាញថា ម៉ាសប្រភេទនេះ ទើបមានសមត្ថភាពខ្លាំង ការពារវីរុសបំប្លែងខ្លួន Delta បាន

បានផុស

នៅ

ស្របពេលដែលវីរុសបំប្លែងខ្លួន Delta កំពុងបន្តកើនឡើងនៅទូទាំងពិភពលោក អ្នកជំនាញអាមេរិកទូន្មានថា ម៉ាសធម្មតាដែលយើងប្រើសព្វថ្ងៃហាក់មិនអាចការពារវីរុសកូវីដបំប្លែងខ្លួនថ្មីបានខ្ពស់ឡើយ។

This One Type of Mask Won't Protect You From the Delta Variant, Expert Says
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Michael Osterholm នាយកមជ្ឈមណ្ឌលស្រាវជ្រាវជំងឺឆ្លងនៃសាកលវិទ្យាល័យ  Minnesota បានប្រាប់សារព័ត៌មាន CNN ថា គ្រប់គ្នាគួរតែប្ដូរម៉ាសធម្មតាមកប្រើម៉ាសក្រណាត់ ឬម៉ាស N95s​ ឬម៉ាស K-N95s ដើម្បីការពារវីរុសបំប្លែងខ្លួនបានរឹតតែប្រសើរ។

WHO Urges Fully Vaccinated People To Continue Wearing Masks As Delta Variant  Spreads—But No Word From CDC

លោកបន្តថា ម៉ាស N95s ជាឧបករណ៍ជួយឱ្យដកដង្ហើមបានស្រួលជាងម៉ាសធម្មតា ជាពិសេសវាអាចជួយច្រើនបំផុតចំពោះមនុស្សដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនទាន់ឆ្លងកូវីដពីមុនមក។ មិនតែប៉ុណ្ណោះ វាអាចការពារអ្នកពាក់ និងអ្នកជុំវិញខ្លួនមិនឱ្យឆ្លងមេរោគតាមរយៈការដកដង្ហើម ខណៈម៉ាសធម្មតា ហាក់មានប្រសិទ្ធភាពតិចតួចណាស់ដើម្បីការពារការចម្លងវីរុស។

Superdrug launches affordable £3 fabric face masks | TheIndustry.fashion

ទន្ទឹមគ្នាដែរ លោកវេជ្ជបណ្ឌិត Scott Gottlieb អតីតប្រធានរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក យល់ស្របថា ប្រសិនបើអាចពាក់ម៉ាស N95s ឬម៉ាស K-N95s នោះវានឹងផ្តល់នូវការការពារកាន់តែច្រើនទ្វេដង។

N.W.T. government working to recover orders of defective KN95 masks | CBC  News

បើយោងតាមគេហទំព័រ The Hill វិញបានឱ្យដឹងថា បញ្ហាមួយដែលនាំឱ្យមានការកើនឡើងនូវវីរុសបំប្លែងខ្លួន Delta នៅសហរដ្ឋអាមេរិក គឺដោយសារពលរដ្ឋមិនពាក់ម៉ាស ជាពិសេសពួកគេអត់ពាក់ម៉ាស N95s ឬម៉ាសក្រណាត់​ឡើយ។ នេះជាអ្វីដែលពលរដ្ឋប្រទេសផ្សេងគួរយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។

តើគួរពាក់ម៉ាសទេ ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងពេញលេញ?

Incorrect use of N95 masks common | Latest news for Doctors, Nurses and  Pharmacists | Respirology

លោក Todd Vento វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លងនៅឯមជ្ឈមណ្ឌល Intermountain Healthcare អាមេរិកបានប្រាប់ថា ទាំងអ្នកមិនទាន់ចាក់ឬបានចាក់វ៉ាក់សាំងពេញលេញ ត្រូវតែពាក់ម៉ាសដាច់ខាតរាល់ពេលចេញក្រៅ ឬទៅកន្លែងប្រមូលផ្ដុំមនុស្ស ព្រោះពេលនេះពិភពលោកកំពុងប្រឈមជាមួយវីរុសបំប្លែងខ្លួន Delta ដែលពិបាក់ទប់ទល់។ ក្រៅពីនោះ គ្រប់គ្នាត្រូវរក្សាអនាម័យជាប្រចាំ ព្រមទាំងបន្តរក្សាគម្លាតសង្គមជានិច្ច៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Deseret News

ចុចអាន៖ ពិតឬអត់! ពាក់ម៉ាសពីរជាន់អាចការពារការចម្លងវីរុសកូវីដបានល្អជាងពាក់តែមួយ?

ចុចអាន៖ អ្នកជំនាញព្រមានអំពីគ្រោះថ្នាក់ចំពោះអ្នកខ្ជិលពាក់ម៉ាស

ចុចអាន៖ ម៉ាសធម្មតា និងម៉ាស KN95 អាចពាក់បានប៉ុន្មានម៉ោង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម