ព័ត៌មានជាតិ
បណ្តេញជនជាតិចិនម្នាក់ចេញពីកម្ពុជារៀងរហូតផ្គើនបម្រាម មិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី ២៩ ខែមេសានេះ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញជនជាតិចិនម្នាក់ចេញពីប្រទេសកម្ពុជា និងមិនអនុញ្ញាតឱ្យចូលទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត។
ការបញ្ជារបស់លោកអភិបាលខេត្ត បានកើតឡើង បន្ទាប់ពីជនជាតិចិនរូបនេះ ផ្គើននឹងបម្រាមណែនាំរបស់អាជ្ញាធរ និងមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។
រដ្ឋបាលខេត្តព្រះសីហនុកាលពីសប្តាហ៍មុន បានប្រកាសផ្អាកអាជីវកម្ម និងការចេញចូលក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ បន្ទាប់ពីរកឃើញករណីឆ្លងរាប់រយនាក់ ជាបន្តបន្ទាប់។ នៅថ្ងៃទី ២៨ ខែមេសា ខេត្តព្រះសីហនុ រកឃើញករណីឆ្លងថ្មីចំនួន ១៨៧ នាក់ ដែលមាន ជាង១០០ ករណី ផ្ទុះចេញពីតំបន់រស្មីមង្គល៕

អត្ថបទ៖ ស៊ុយ ចាន់ធា
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១២ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


