សុខភាព
ដុកទ័របកស្រាយលម្អិត ពិតឬចចាមអារ៉ាម ក្រោយមើមខ្ជាយល្បីល្បាញថា អាចប្រឆាំងកូវីដបាន ១០០ ភាគរយ
មើមខ្ជាយជារុក្ខជាតិឱសថនៅក្នុងផ្ទះបាយ ដែលមិនត្រឹមតែពេញនិយមយកមកធ្វើម្ហូបទេ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មើមខ្ជាយទទួលបានការចាប់អារម្មណ៍ ក្លាយជាឱសថជួយពង្រឹងប្រព័ន្ធការពាររាងកាយ ជាពិសេសក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា មើមខ្ជាយពិតជាអាចប្រឆាំងកូវីដបាន ១០០ ភាគរយថែមទៀតផង។

ដើម្បីកុំឲ្យមានចម្ងល់ពីមើមខ្ជាយថា អាចការពារកូវីដដូចពាក្យចចាមអារ៉ាមដែរទេ មកមើលលក្ខណៈសម្បត្តិរបស់ វាតើមានអត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយរបស់មនុស្ស។
មើមខ្ជាយគឺជាឱសថដ៏មានប្រជាប្រិយក្នុងសម័យរាតត្បាតនេះ ជាពិសេសឮថា តម្លៃក៏ឡើងថ្លៃគួរសមដែរ។មើមខ្ជាយអាចប្រើបានច្រើនផ្នែក រួមទាំងស្លឹក មើម ឫស ហើយត្រូវបានគេនិយមដាំទឹកឲ្យពុះដើម្បីព្យាបាលជំងឺ។ លើសពីនេះ វាត្រូវបានគេប្រើជាឱសថបុរាណថៃ ដែលមានមុខងារការពាររាងកាយ ក៏ដូចជាបន្ថយរោគសញ្ញាដូចខាងក្រោម៖
ការព្យាបាលដំបៅដែលរ៉ាំរ៉ៃ និងព្យាបាលរោគសញ្ញាច្រមុះមិនមានក្លិន ជួយដល់ការរំលាយអាហារ ដោះស្រាយបញ្ហាហើមពោះ រលាកក្រពះ ប្រើជាថ្នាំប៉ូវកម្លាំងសម្រាប់រាងកាយ និងប៉ូវកម្លាំងផ្សេងៗ បំបាត់ការឈឺចាប់រាងកាយ បំបាត់អាការវិលមុខ តឹងទ្រូង ជួយរក្សាតុល្យភាពអ័រម៉ូនក្នុងរាងកាយ ប្រើជាថ្នាំបញ្ចុះទឹកនោម ជាដើម។

មើមខ្ជាយការពារកូវីដបានពិតមែន?
នៅឆ្នាំ ២០២០ សាស្ត្រាចារ្យ Piyamit Srithara ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រ និងមន្ទីរពេទ្យ Ramathibodi សាកលវិទ្យាល័យ Mahidol បានបង្ហាញពីការស្រាវជ្រាវលើឱសថដែលមានឥទ្ធិពលប្រឆាំងកូវីដ ១៩ ។ ដោយក្រុមអ្នកស្រាវជ្រាវនៅថៃបានរកឃើញថា មើមខ្ជាយ មានសារធាតុសំខាន់ពីរ ដែលអាចកម្ចាត់មេរោគលើបំពង់តេស្តបានយ៉ាងមានប្រសិទ្ធភាព នោះគឺ Panduratin A និង Pinostrobin ដែលដើរតួជាយន្តការប្រឆាំងកូវីដបានយ៉ាងខ្លាំងក្លា ព្រមទាំងកាត់បន្ថយចំនួនកោសិកាឆ្លង និងរារាំងការផលិតមេរោគពីកោសិកា។
អ្វីដែលអ្នកត្រូវដឹងមុនពេលទទួលទាន មើមខ្ជាយ នេះជាផលប៉ះពាល់ដែលមិនគួរមើលរំលងសោះឡើយ!
ថ្វីត្បិតតែមើមខ្ជាយ មានលក្ខណៈសម្បត្តិជាឱសថក៏ដោយ ប្រសិនបើបរិភោគអស់រយៈពេលយូរ លើសពីចំនួនកំណត់ នោះវាអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព។ ជាពិសេសរោគសញ្ញាក្តៅក្នុង ដំបៅក្នុងមាត់ បញ្ហាអញ្ចាញធ្មេញ និងញ័រទ្រូង នេះក៏ដោយសារមើមខ្ជាយ គឺជាឱសថក្តៅ។ ប្រសិនបើអ្នកហូបច្រើនពេក រាងកាយ អាចបាត់បង់តុល្យភាព។

អ្នកមានជំងឺប្រចាំកាយ មុនហូបឬដាំទឹកជាឱសថ គួរតែត្រូវបានណែនាំដោយគ្រូពេទ្យជំនាញ ឬពិភាក្សាជាមួយដុកទ័រជាមុនសិន។ ចំណែក កុមារ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន និងអ្នកជំងឺថ្លើម មិនគួរទទួលទានទេ ព្រោះវានឹងប៉ះពាល់ដល់មុខងារថ្លើម និងតម្រងនោមជាខ្លាំង។
មើមខ្ជាយត្រូវបានក្រុមអ្នកសិក្សានៅប្រទេសថៃស្រាវជ្រាវថា អាចប្រឆាំងកូវីដបាន ១០០ ភាគរយក៏ពិតមែន។ ប៉ុន្តែបច្ចុប្បន្ននេះ ពុំទាន់មានថ្នាំឬថ្នាំបំប៉នណាមួយត្រូវបានគេអនុញ្ញាតឲ្យការពារកូវីដបានទេ។ ក្រសួងសុខាភិបាលគ្រប់ប្រទេស គ្រាន់តែគេណែនាំឲ្យប្រជាជនលាងដៃញឹកញាប់ ជៀសឆ្ងាយពីអ្នកដទៃ ពាក់ម៉ាសបិទមុខរាល់ពេលចេញពីផ្ទះ ហាត់ប្រាណនិងសម្រាកឲ្យបានគ្រប់គ្រាន់ ទើបអាចការពារការពារកូវីដបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា មើមខ្ជាយពិតជាអាចប្រឆាំងកូវីដបាន ១០០ ភាគរយ
ចុចអាន៖ល្បីមើមខ្ជាយព្យាបាលកូវីដ តម្លៃលក់ឡើងជាង១ម៉ឺនរៀលក្នុង១គីឡូក្រាម
ចុចអាន៖ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបាន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


