ម៉ាសធម្មតា និងម៉ាស KN95 អាចពាក់បានប៉ុន្មានម៉ោង?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ម៉ាសធម្មតា និងម៉ាស KN95 អាចពាក់បានប៉ុន្មានម៉ោង?

បានផុស

នៅ

ម៉ាសធម្មតា និងម៉ាស KN95 អាចពាក់បានប៉ុន្មានម៉ោង?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ាស​​កំពុង​តែ​ហក់​ឡើង​ថ្លៃ​ខ្លាំង ដោយសារ​តម្រូវ​ការ​ទីផ្សារ​ខ្ពស់ ព្រោះម្នាក់ៗ​ខ្លាច​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី។ ទោះ​ជា​យើង​បាន​ទិញ​ម៉ាស់ហើយ និង​ពាក់​គ្រប់​ពេល​ក៏​ដោយ តែ​អ្នក​ខ្លះ​នៅតែ​ធ្វើ​ខុស ដូចនេះ​លោក​វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ​ លី ឬទ្ធី​គុណ នឹង​ណែនាំ​ពី​រយៈពេលប្រើ​ប៉ុន្មានម៉ោង​នៃ​ម៉ាស​ធម្មតា (surgical mask) និង​ម៉ាស់ KN95។

១- ម៉ាស​ធម្មតា

ជា​ទូទៅ​ម៉ាស​ប្រភេទ​នេះ​ពាក់​បាន​ត្រឹមតែ ១ ម៉ោង​ប៉ុណ្ណោះ ហើយ​បើ​មិន​ដល់​មួយ​ម៉ោង​មាន​សភាព​សើម​ទឹក​មាត់ សំបោរ ក៏​ត្រូវ​ផ្លាស់​ថ្មី​ភ្លាម​ដែរ។ មួយ​វិញ​ទៀត​ទម្លាប់​ខុស​ឆ្លង​របស់​ប្រជាជន​យើង គឺ​ប្រើ​មួយ​ច្រើន​ថ្ងៃ ហើយ​អ្នក​ខ្លះ​យក​ទៅ​បោក​សាប៊ូ និង​ហាល​ថ្ងៃ​ស្ងួត​យក​មក​ពាក់​ទៀត។ ក្រោយ​យក​​ម៉ាស​មក​ពាក់​ម្ដង​ទៀត ម៉ាស​នោះ​លែង​មាន​ប្រសិទ្ធភាព​ការពារ​វីរុស ឬ​ធូលី​ហុយ​ទៀត​ហើយ ព្រោះ​សម្លីពី​ស្រទាប់​ខាង​ក្នុង​ត្រូវ​បាន​បំផ្លាញ និង​សាច់​ម៉ាស​មាន​សភាព​ស្ដើង។

២- ម៉ាស KN95

ម៉ាស់ប្រភេទ​នេះ មាន​សភាព​ក្រាស់ និង​អាច​ពាក់​បាន​យ៉ាង​យូរ​ត្រឹម ៨ ម៉ោង​ប៉ុណ្ណោះ ហើយ​បើ​ពាក់​បន្ត​ទៀត​គឺ​មិន​ល្អ​ឡើយ។ ជា​ធម្មតា​ម៉ាស​គេ​ប្រើ​បាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​អាច​បោក​ទឹក រួច​យក​មក​ពាក់​បន្ត​ទៀត​ទេ ព្រោះ​វា​អស់​ប្រសិទ្ធភាព​ហើយ។ ម៉ាស​ប្រភេទ​នេះ ប្រើ​បាន​សម្រាប់​ពេល​មាន​ខ្យល់​អាកាស​មិន​ល្អ និង​ពេល​ផ្ទុះ​មេរោគ​នោះ​តែម្ដង។ លោកវេជ្ជបណ្ឌិត​ក៏​បាន​បន្ត​ទៀត​ថា ការ​ពាក់​ម៉ាស់​យូរ​ពេក​ដោះ​ទុក​ចោល ហើយ​យក​ទៅ​ពាក់​វិញ​អាច​ធ្វើឲ្យ​មេរោគ​ដែល​ចេញ​តាម​ខ្យល់​ដង្ហើម​ទុំ​លើ​ម៉ាស ហើយ​ពាក់​វា​វិញ​ទៅ​អាច​ឆ្លង​ចូល​ទៅ​វិញ​ដដែល។

ចំណែក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ វិញ​បាន​បង្ហាញពីវិធី​សម្គាល់​ម៉ាស​ KN95 ពិតប្រាកដត្រូវ​មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ហើយ​បាន​អនុញ្ញាត​ដោយ​វិទ្យាស្ថាន​ពាក់ព័ន្ធ គឺ​មាន​សញ្ញា​ត្រា​អក្សរ NIOSH ឬ TC។ ចំណែក​ម៉ាស​យើង​ឃើញ​លក់​លើ​អនឡាញ​ភាគច្រើន​គឺ​យក​មកពី​ចិន​ទេ។ ម៉ាស​ប្រភេទ KN95 នេះ​នៅ​តាម​បណ្ដាឱសថស្ថានភាគច្រើន​ គឺ​យក​មក​ពី​សិង្ហបុរី​ ដែល​ជា​ម៉ាស​ពិតប្រាកដ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ហាមពាក់ម៉ាសឱ្យក្មេងអាយុក្រោម២ឆ្នាំដាច់ខាត ព្រោះបង្កគ្រោះថ្នាក់ខ្លាំងជាងឆ្លងកូវីដទៅទៀត

ចុចអាន៖ យល់ដឹង! ​អ្វីដែលគួរនិងមិនគួរធ្វើ មុននិងក្រោយពាក់ម៉ាស

ចុចអាន៖ របៀបពាក់ម៉ាសឱ្យបានត្រឹមត្រូវតាមក្បួនសុខាភិបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services