សុខភាព
ហេតុអ្វីបានជាមានគភ៌ហើយបែជារលូតទៅវិញ
ការរលូតកូន គឺជាការខ្ជាក់ចេញនៃទារក ឬគភ៌ពីស្បូនមុន ២៦សប្តាហ៍ទោះជាគភ៌ឈប់វិវត្តន៏ ឬទារកនៅរស់ក៏ដោយ
![DIAGRAM] Diagram Of A Fetus FULL Version HD Quality A Fetus - MERIDIANDIAGRAM.AMFO.IT](https://www.todayifoundout.com/wp-content/uploads/2013/08/fetus.jpg)
ហើយយើងត្រូវញែកដាច់ពីគ្នារវាង៖
– ការរលូតកើតឡើងនៅត្រីមាសទី១: ជាញឹកញាប់កើតដោយចៃដន្យមូលហេតុមកពីកូនខ្លួនឯង(d’origine ovulaire)
– ការរលូតកើតឡើងនៅត្រីមាសទី២: មូលហេតុពីស្បូន (d’origine Utérine) កើតឡើងច្រំដែល (Volontiers Récidivants)
– ការរលូតកើតឡើងនៅពេលដែលស៊ុតលែងលូតលាស់: ទាក់ទងទៅនឹងភាពមិនប្រក្រតីនៃក្រូម៉ូសូម (anomalie chromosomique) ឬ ឆ្លងរោគ (Cause infectieuse)។
ក) រោគសញ្ញាគ្លីនិក៖
រោគសញ្ញាមានពីរដំណាក់កាលបន្តបន្ទាប់
១) គំរាមរលូត មានសញ្ញាដូចជា ៖
– ធ្លាក់ឈាម តិច ឫច្រើន ប្រសិនជាពណ៌ខ្មៅ ជាករណីស៊ុតលែងលូតលាស់ (Oeufclair)
– ឈឺពោះ តិច ឫខ្លាំង ដែលបណ្តាលមកពីស្បូនកន្ត្រាក់
២) កំពុងរលូត (Avortement en cours) មានសញ្ញាដូចជា ៖
– ធ្លាក់ឈាមខ្លាំង, ច្រើន
– ឈឺពោះ ញឹក, ខ្លាំង
– មាត់ស្បូនបើកខ្ជាក់កូនមកក្រៅទ្វារមាស

ខ) ផលវិបាក៖
គភ៌រលូតនៅដំណាក់កាលដំបូង (Précose) កម្រឲ្យផលវិបាកណាស់ ក្នុងករណីហូរមិនអស់តម្រូវឲ្យធ្វើការបូមសំអាត (Aspiration)។
គ) មូលហេតុ ៖
១) បណ្តាលមកពីស៊ុត (Les causes ovulaires)
– កត្តាកូនភ្លោះ
– ការជំរុញបង្កកំណើត
– កូនពង
– ភាពមិនប្រក្រតីនៃក្រូម៉ូសូម (50% -60%)
២) មូលហេតុពីស្បូន
– ស្បូនខុសប្រក្រតី
– ស្បូនព្រែក
– ស្បូនតូច
– ស្បូនដុះសាច់ (Myome, Synéchies, Polype fibreux)
– មាត់ស្បូនចំហ
៣) កត្តាឆ្លងរោគ (Les causes infectieuses)
– រោគផ្តាសាយ
– រលាកបំពង់ក
– គ្រុនពោះវៀន
– រោគសង្គម (MST)
– រោគឆ្លងបង្កដោយ Listériose, Colibacilles, Streptocoques, Mycoplasme, Chlamydia, Toxoplasmose។
៤) កត្តាអរម៉ូន (Les causes hormonales)
– ជំងឺពក-ក
– លើស អង់ដ្រូសែន
– កង្វះលុយតេអាល់
៥) កត្តាទូទៅ (Les causes généfales)
– ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ
– មានផ្ទៃពោះញឹកញាប់
– បាក់កម្លាំង (Surmenage)
– ធ្វើដំណើរផ្លូវឆ្ងាយពេក
– កត្តាផ្លូវចិត្ត (Psy chique)
– កត្តាភាពស៊ាំ (Immunologique)
ឃ) បង្ការ និងព្យាបាល៖
១) ករណីគំរាមរលូត ត្រូវ
– សម្រាកពីការងារ
– បំបាត់ឈឺស្បូន (Antispasmodique)
– ព្យាបាលដោយអរម៉ូន

២) ករណីកំពុងរលូត: បើគភ៌មានអាយុលើសពី ១០សប្តាហ៍ត្រូវធ្វើការបូមសម្អាត (Aspiration)។
ដើម្បីបង្ការ ករណីរលូតកូនញឹកញាប់ ស្ត្រីគ្រប់រូប ត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត មុន និងអំឡុងពេលចាប់ផ្តើមមានគភ៌នៅត្រីមាសដំបូង៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហេតុអ្វីបានជាទារកទើបកើតពីផ្ទៃម្តាយស្រាប់តែជំងឺទឹកនោមផ្អែម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ