សុខភាព
អ្នកជាសះស្បើយពីកូវីដ រងផលរំខានខ្លាំងជាងអ្នកមិនធ្លាប់ឆ្លង ក្រោយចាក់វ៉ាក់សាំង
ការស្រាវជ្រាវថ្មីមួយបានរកឃើញថា អ្នកជាសះស្បើយពីកូវីដ-១៩ ទំនងជារងផលរំខានរាងកាយធ្ងន់ធ្ងរជាងអ្នកមិនធ្លាប់វិជ្ជមានវីរុសនេះ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី១។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Johns Hopkins បានប្រមូលទិន្នន័យពីបុគ្គលិកថែទាំសុខភាពចំនួន ៩៥៤ នាក់ ក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក ដើម្បីតាមដានអាការ ក្រោយចាក់វ៉ាក់សាំង។ ពួកគេបានរកឃើញថា មនុស្សដែលធ្លាប់ឆ្លងមេរោគកូវីដ-១៩ មានប្រតិកម្ម ៤.៥ ដង ក្រោយចាក់វ៉ាក់សាំងលើកដំបូង។
ការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដី JAMA Internal Medicine បង្ហាញថា អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី១ ពួកគេរងនូវផលរំខានដូចជា គ្រុនក្ដៅ ឈឺសាច់ដុំ ឈឺក្បាល ឈឺត្រង់កន្លែងចាក់ ដែលអាការទាំងនេះ លេចឡើងខ្លាំងចំពោះអ្នកធ្លាប់ឆ្លងកូវីដជាងបុគ្គលទូទៅ។ ទោះយ៉ាងណា អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ហាក់ដូចជាមិនសូវមានប្រតិកម្មធ្ងន់ធ្ងរចំពោះការចាក់វ៉ាក់សាំងលើកទី២នោះទេ។

បន្ថែមពីលើនេះ អ្នកស្រាវជ្រាវបានរកឃើញទៀតថាមនុស្ស ៩៥៣ នៃបុគ្គលិកថែទាំសុខភាពទាំង ៩៥៤ នាក់ សុទ្ធតែអាចបង្កើតការឆ្លើយតបអង់ទីគ័រខ្លាំងចំពោះវ៉ាក់សាំង ក្រោយចាក់ទាំងពីរដូសពេញលេញ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ថៃ ប្រាប់ប្រជាជនកុំយល់ច្រឡំឱសថចិនប្រើសម្រាប់ព្យាបាលកូវីដ តែអាចលេបជួយបន្ថយរោគសញ្ញា
ចុចអាន៖ កុមារមួយចំនួនតូច នៅតែមានរោគសញ្ញា២នេះ រយៈពេលយូរ ក្រោយជាសះស្បើយពីកូវីដ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


