សុខភាព
សកម្មភាពសំខាន់ៗត្រូវតមសិន ក្រោយជាសះស្បើយពីកូវីដ-១៩ភ្លាម
ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ គ្រប់យ៉ាងមិនទាន់ត្រឡប់មករកភាពប្រក្រតីវិញភ្លាមៗនៅឡើយ។ រាងកាយត្រូវការពេលមួយចំនួន ដើម្បីពង្រឹងសុខភាព និងព្យាបាលរោគសញ្ញាកូវីដខ្លះៗដែលបន្តលេចឡើង។
ក្នុងកំលុងពេលនេះ អ្នកជំងឺអាចមានឱកាសធ្លាក់ខ្លួនឈឺម្ដងទៀត ឬអាចនឹងលាប់ឡើងវិញគ្រប់ពេល ប្រសិនបើធ្វេសប្រហែស មិនបានការពារខ្លួនឲ្យបានត្រឹមត្រូវ និងមិនបានចៀសវាងសកម្មភាពមួយចំនួននោះទេ។
ដូច្នេះ គួរបង្កើនការប្រុងប្រយ័ត្ន ហើយគួរដឹងរឿងសំខាន់ៗទាំងនេះ ក្រោយជាសះស្បើយភ្លាមៗ៖
១. ការរួមដំណេក

អត្ថបទការស្រាវជ្រាវមួយដែលចេញផ្សាយដោយសមាគមវេជ្ជសាស្ត្រអាមេរិក(AMA) បានផ្ដល់ដំបូន្មានចំពោះអ្នកមានដៃគូរួមភេទ ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ គប្បីរង់ចាំ ៣០ថ្ងៃ ទើបអាចរួមដំណេកបាន។ ការទូន្មាននេះ ក្នុងគោលបំណងការពារការចម្លងវីរុសតាមរយៈការរួមភេទ ដោយមិនដឹងខ្លួន។

ទោះបីជាអ្នកមានឱកាសឆ្លងកូវីដ-១៩ឡើងវិញក៏ពិតមែន ប៉ុន្តែពុំចាំបាច់ចាក់វ៉ាក់សាំងភ្លាមៗទេ ព្រោះថាសរីរាង្គរបស់អ្នកជំងឺមានប្រព័ន្ធការពារក្នុងខ្លួនគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងវីរុសកូវីដ-១៩ ទើបអាចជាសះស្បើយពីជំងឺមួយនេះបាន។ អ្នកគួររង់ចាំយ៉ាងហោចណាស់ ៣ខែ ឬយ៉ាងយូរពី ៦-៨ខែសិន សឹមទៅទទួលចាក់វ៉ាក់សាំង។
ប្រសិនបើអ្នកឬសមាជិកកំពុងរងគ្រោះដោយសារកូវីដ-១៩ ឬកំពុងស្ថិតក្នុងដំណាក់កាលនៃការជាសះស្បើយ ត្រូវប្រាកដថា បានញ៉ាំអាហារដែលមានសុខភាពល្អ ហើយចៀសវាងអាហារដូចជា អាហារកែច្នៃ អាហារហឹរ អាហារចៀនឬបំពង និងភេសជ្ជៈប៉ូវកម្លាំងឬផ្អែមៗ ព្រោះវាអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ព្រមទាំងពន្យាឱកាសជាសះស្បើយឱ្យអូសបន្លាយកាន់តែយូរ។
ក្រៅពីនោះ ក្រសួងសុខាភិបាលកម្ពុជា បានលើកទឹកចិត្តអ្នកជំងឺគ្រប់គ្នា ត្រូវអនុវត្តសកម្មភាពខាងក្រោមនេះបន្ថែមទៀត!

-តាមដានស្ថានភាពសុខភាពផ្ទាល់ខ្លួន ដោយនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។
-ពាក់ម៉ាស និងអនុវត្តអនាម័យឲ្យបានទៀងទាត់។
-ស្នាក់នៅបន្ទប់ម្នាក់ឯង មានខ្យល់ចេញចូលបានល្អ កាត់បន្ថយការទាក់ទងជិតស្និទ្ធជាមួយសមាជិកគ្រួសារ បរិភោគអាហារដោយឡែកពីគ្នា។
-តាមដានសុខភាពនៅចន្លោះពី ២-៤សប្តាហ៍ បន្ទាប់ពីចេញពីមន្ទីរពេទ្យ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ចំណុចសំខាន់ទាំង៥ គួរដឹង ទាក់ទងស្ថានភាពមនុស្ស ក្រោយចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ បើមិនចង់ឈឺវិញ ក្រោយជាសះស្បើយពីកូវីដ-១៩ ត្រូវបន្តអនុវត្តប៉ុន្មានវិធីនេះ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


