កូវីដ-១៩
អ្នកជំងឺ០៦នាក់ទៀតហើយ នៅខេត្តកំពង់ស្ពឺ បានជាសះស្បើយពីកូវីដ១៩
អ្នកជំងឺកូវីដ-១៩ ចំនួន ០៦នាក់ក្នុងចំណោមអ្នកឈឺ១០៦នាក់ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយ និងបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័កខ្លួននៅផ្ទះរយៈពេល១៤ថ្ងៃរួចវិលត្រឡប់មកយកសំណាកម្តងទៀតផងដែរ។
មន្ត្រីសុខាភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ អ្នកជំងឺកូវីដ-១៩ ចំនួន០៦នាក់ បានជាសះស្បើយ និងបានអនុញ្ញាតឲ្យទៅផ្ទះវិញ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចូលរួមអបអរចំពោះបងប្អូនប្រជាពលរដ្ឋដែលបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះផងដែរ។ ក្នុងនោះលោកបានក្រើនរំលឹកដល់អ្នកដែលជាសះស្បើយនៅថ្ងៃនេះ បន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឯងរយៈពេល ១៤ថ្ងៃជាកំហិត និងសូមត្រឡប់មកយកសំណាកវិញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ម្ដងទៀត

លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានប្រាប់កាលពីម្សិលមិញថា ក្នុងខេត្តកំពង់ស្ពឺ មានអ្នកឆ្លងកូវីដ-១៩ សរុប ១១៥នាក់, អ្នកកំពុងព្យាបាល ១០៦នាក់, ផ្ទេរទៅព្យាបាលនៅភ្នំពេញ ០៤នាក់ និងមានអ្នកស្លាប់ ០៥នាក់ អ្នកកំពង់ធ្វើចត្តាឡីស័ក សរុបចំនួន ១០១៩នាក់។ អាជ្ញាធរខេត្តកំពង់ស្ពឺ ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេស ត្រូវអនុវត្តតាមវិធានការសុខាភិបាល «៣ការពារ ៣កុំ» ជាប្រចាំ ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕
អត្ថបទ៖ ភួង រដ្ឋា
សូមចុចអាន៖ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ កើនជិត ២ ម៉ឺននាក់ ស្លាប់១២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ



