Connect with us

សុខភាព

បើមិនចង់ឈឺវិញ ក្រោយជាសះស្បើយពីកូវីដ-១៩ ត្រូវបន្តអនុវត្តប៉ុន្មានវិធីនេះ

បានផុស

នៅ

យោង​តាម​ពិធីសារ​ស្តី​ពី​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ជំងឺ COVID-19 នៅ​ប្រទេស​កម្ពុជា​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ត្រូវ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ស្របតាម​លក្ខខណ្ឌ​ដើម្បី​ចេញ​ពី​មន្ទីរពេទ្យ​ និង​ត្រូវបំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. តាម​ដាន​ស្ថាន​ភាព​សុខភាព​ផ្ទាល់​ខ្លួន​ ដោយ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ។
២. ពាក់​ម៉ាស និង​អនុវត្ត​អនាម័យ​​ឲ្យ​បាន​ទៀង​ទាត់។
៣. ស្នាក់​នៅ​បន្ទប់​ម្នាក់​ឯង មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ កាត់​បន្ថយ​ការ​ទាក់ទង​ជិត​ស្និទ្ធ​ជាមួយ​សមាជិក​គ្រួសារ បរិភោគ​អាហារ​ដោយ​ឡែក​ពី​គ្នា។
៤. ត្រលប់​ទៅ​តាមដាន​សុខភាព​វិញ​នៅ​ចន្លោះ​ពី​២-៤​សប្តាហ៍​បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ។

WEBCAST] Understanding the Impact of COVID-19 on Asian Americans | Asia  Society

បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណឌីន អ្នក​ជំងឺ​ដែល​ជា​សះ​ស្បើយ​ពី COVID-19 អាច​នឹង​លាប់ ឬឆ្លង​ឡើង​វិញ​គ្រប់​ពេល ប្រសិន​បើ​បុគ្គល​នោះ​ធ្វេស​ប្រហែស មិន​បាន​ការពារ​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​។

“មិន​ថា​ខ្លួន​ឯង​លែង​មាន COVID-19 មិន​បាច់​ការពារ​ទេ គឺ​អត់អ៊ីចឹង​ទេ ត្រូវ​តែ​ការពារ​ខ្លួន”អ្នក​ជំងឺ​ដែល​ជា​សះ​ស្បើយ​ពី​ជំងឺ COVID-19 តម្រូវ​ឲ្យតាម​ដាន​សុខភាព និង មាន​វិធានការ​ការពារ​ខ្លួន ហើយ​បើ​មាន​បញ្ហា​សុខភាព ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ”។

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អ្នកឈឺស្រាលៗ ដឹងយ៉ាងម៉េចថាកូវីដបានឆ្លងចូលដល់សួតធ្ងន់ធ្ងរ ហើយអាចឲ្យស្លាប់បាន បើប្រហែស

ចុចអាន៖ ចំណុចសំខាន់ទាំង៥ គួរដឹង ទាក់ទងស្ថានភាពមនុស្ស ក្រោយចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម