Connect with us

កូវីដ-១៩

រូបភាពកុមារអាយុក្រោម ៥ឆ្នាំ ឆ្លងកូវីដ១៩​ ដើរចេញពីកន្លែងព្យាបាលនៅកោះពេជ្រ

បានផុស

នៅ

រូបភាព​២សន្លឹក​ដែល​ត្រូវ​បាន​បង្ហោះ​តាម​ហ្វេសប៊ុក​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ​ស្រាល​កោះ​ពេជ្រ​ធ្វើ​ឱ្យ​មហា​ជន​បង្ហាញក្តីអាណិត​និង​អរគុណ​ដល់​ក្រុមគ្រូពេទ្យ​ដែល​ខិត​ខំព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋដោយមិនរើសមុខរហូតបានជាសះស្បើយបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតនៅតាមតុការហ្វេនិងកន្លែងទីសាធារណៈគេឃើញមានការនិយាយតៗគ្នាពីរូបភាព២សន្លឹកក្នុងនោះគឺក្មេងតូចៗ៣​នាក់​ដែលអាយុក្រោម៥ឆ្នាំបានដឹកដៃគ្នាដើរចេញពីមជ្ឈមណ្ឌលកោះពេជ្រដែលជាកន្លែងសម្រាប់ព្យាបាលអ្នកជំស្រាលមើលទៅគួរឲ្យរន្ធត់ចិត្តហើយមិនគួរក្មេងៗតូចៗបែបនេះជួបនូវជំងឺឆ្លងបែបនេះសោះ។

ក្នុង​ចំណោម​មហាជន​ភាគច្រើន​គេ​នាំ​គ្នា​អាណិត​អាសូរ​ដល់​ក្មេងៗ​តូចៗ កូន​គេ កូន​យើង​តើ​ពួក​គាត់​លំ​បាក​បែប​ណា​នៅពេលដែលបានឃ្លាតពីឪពុក ម្ដាយ​​មក​សម្រាក​ព្យាបាល​ជំងឺ​ក្រោម​ការ​ថែ​ទាំង​ពី​សំ​ណាក់​គ្រូពេទ្យ​ដ៏​ល្អរបស់ខ្មែរយើង៕ អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម