លំហាត់ប្រាណ ៣ប្រភេទនេះអាចបង្ការជំងឺខ្សោយបេះដូង កុំភ្លេចសាកល្បង
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

លំហាត់ប្រាណ ៣ប្រភេទនេះអាចបង្ការជំងឺខ្សោយបេះដូង កុំភ្លេចសាកល្បង

បានផុស

នៅ

ជំងឺខ្សោយបេះដូងកើតឡើងដោយសារបេះដូងចុះខ្សោយដែលបណ្តាលឱ្យសាច់ដុំបេះដូងមិនអាចច្របាច់ឈាមដែលផ្ទុកទៅដោយអុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់​ទៅចិញ្ចឹមរាងកាយ​ទាំង​មូល​បានទេ។ ជំងឺនេះអាចកើតឡើងគ្រប់វ័យ ប៉ុន្តែវាកើតឡើងញឹកញាប់លើមនុស្សចាស់។ ប្រសិន​បើមានជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ អ្នកជំងឺត្រូវការដូរបេះដូង ឬត្រូវដាក់ឧបរកណ៍ជំនួយបេះដូង។ ការពារ​ប្រសើរជាងព្យាបាល ការហាត់ប្រាណអាចរួមចំណែកក្នុងការបង្ការជំងឺខ្យោយបេះដូងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Placing The Spotlight On Heart Failure | CodeBlue

យោងតាមវិបសាយផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត ជំងឺខ្សោយបេះដូងអាចស្តែងចេញជារោគសញ្ញា ដូចជាអស់កំលាំង ល្ហិតល្ហៃ ពិបាកដង្ហើម ហត់ដង្ហក់ ក្អកញឹកញាប់ ជួនមានស្លេស្មពណ៌ស ឬក្រហមលាយឈាម ហើមជើង ឡើងទម្ងន់លឿន ញរ័ទ្រូង ពិបាកគេង ជាដើម។ វេជ្ជបណ្ឌិត ​Kerry J. Stewart ជាសាស្ត្រាចារ្យវេជ្ជសាស្ត្រនៅសាលាវេជ្ជសាស្ត្រ Johns Hopkins និង ជានាយកផ្នែកស្រាវជ្រាវលំហាត់រាងកាយបានលើកឡើងថា លំហាត់ប្រាណ ៣ ប្រភេទ ខាងក្រោម នេះអាចបង្ការជំងឺខ្យោយបេះដូងបាន៖

១. លំហាត់ប្រាណបែបអ៊ែរ៉ូប៊ីក៖ លំហាត់ប្រាណបែបអ៊ែរ៉ូប៊ីកដូចជា ការដើរលឿន (១០០​ ជំហានក្នុង ១ នាទី) ការរត់ ការហែលទឹក ការជិះកង់ ការវាយតឺនីស និងការលោតអន្ទាក់ ជាដើមអាចជួយ សម្រួល​ចរន្តឈាម។ លំហាត់ប្រាណទាំងនេះមិនត្រឹមតែបន្ថយសម្ពាធឈាម និងចង្វាក់បេះដូងទេ ពួកវាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ដែរ។ រយៈពេលនៃការហាត់គឺ ៣០ នាទីក្នុង ១ ថ្ងៃ និងយ៉ាងហោចណាស់ ៥ ថ្ងៃក្នុង ១ សប្តាហ៍។

10 Ways To Walk Your Way To Better Health | Henry Ford LiveWell

២. លំហាត់ប្រាណកម្លាំង៖ លំហាត់ប្រាណកម្លាំងដូចជា ការលើកទម្ងន់ អាវ៉ង់ លំហាត់ប្រាណ​អង្គុយ​ចោងហោងជាដើមមានឥទ្ធិពលលើសមាសភាពក្នុងរាងកាយរបស់យើង (ខ្លាញ់ ឆ្អឹង សាច់ដុំ)។ សម្រាប់​អ្នកដែលមានខ្លាញ់ក្នុងរាងកាយច្រើន (រួមទាំងក្បាលពោះធំ​ដែលជាកត្តាហានិភ័យ​នៃជំងឺ​បេះដូង​) លំហាត់ប្រាណកម្លាំងអាចជួយកាត់បន្ថយជាតិខ្លាញ់ និងបង្កើតម៉ាសសាច់ដុំ។ ការ​ស្រាវជ្រាវ​បានបង្ហាញថាការរួមបញ្ចូលគ្នារវាងការធ្វើលំហាត់ប្រាណតាមបែបអ៊ែរ៉ូប៊ីក និងលំហាត់​ប្រាណកម្លាំងអាចជួយបង្កើនកម្រិតកូឡេស្តេរ៉ុល HDL (ល្អ) និងបន្ថយកូឡេស្តេរ៉ុលអាក្រក់ (LDL) ។ រយៈពេលនៃការហាត់គឺ ២ ថ្ងៃក្នុងមួយសប្តាហ៍។

9,601 Asian Woman Lifting Weights Stock Photos, Pictures & Royalty-Free  Images - iStock

៣. លំហាត់ប្រាណលាតសន្ធឹង និងបត់បែន៖ លំហាត់ប្រាណបត់បែនដូចជា ការលាតសន្ធឹងមិនមាន​ប្រយោជន៍ដោយផ្ទាល់ដល់សុខភាពបេះដូងទេ ប៉ុន្តែពួកវាល្អចំពោះសុខភាពសាច់ដុំ ឆ្អឹង សន្លាក់ និងសរសៃពួរ ដែលធ្វើឱ្យរាងកាយយើងមានភាពបត់បែន មិនឈឺសន្លាក់ រមួលក្រពើ ឬឈឺសាច់ដុំ។ ការមានភាពបត់បែនគឺសំខាន់ណាស់ក្នុងការធ្វើលំហាត់ប្រាណបែបអ៊ែរ៉ូប៊ីក និងលំហាត់​ប្រាណ​កម្លាំង​ ព្រោះពួកវាជួយយើងក្នុងការរក្សាលំនឹង និងការពារការដួល។ យើងត្រូវហាត់​លំហាត់ប្រាណ​លាតសន្ធឹង និងបត់បែនមុន និងក្រោយពេលហាត់ប្រាណបែបអ៊ែរ៉ូប៊ីក ឬលំហាត់ប្រាណកម្លាំង។

Images Stretch exercise Fitness Sport Girls Legs Asiatic Hands

មនុស្សភាគច្រើនកើតជំងឺខ្សោយបេះដូងដោយសារកត្តាអាយុ ប៉ុន្តែជំងឺខ្សោយបេះដូង​ក៏បណ្តាលមក​ពីលក្ខខណ្ឌសុខភាពមួយចំនួនដែរ ដែលបណ្តាលឱ្យខូចបេះដូង ឬធ្វើឱ្យបេះដូង​ធ្វើការធ្ងន់រហូត​ដល់​ខ្សោយ។ ទន្ទឹមនឹងការហាត់ប្រាណ ទម្លាប់ប្រចាំថ្ងៃមួយចំនួនដូចជា បញ្ឈប់ការជក់បារី ឬការសេព​គ្រឿងស្រវឹង កាត់បន្ថយខ្លាញ់ ស្ករ អំបិលជាដើម​ក៏ចូលរួមចំណែក​ក្នុងការទប់ស្តាត់​ជំងឺខ្សោយ​បេះដូង​ដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ រត់ហាត់ប្រាណរបៀបនេះ ​អាចជួយដុតកាឡូរីបានកាន់តែច្រើន

ចុចអាន៖ ទម្លាប់​ទាំង ​៥​នេះ អាច​បំផ្លាញ​សុខភាព​បេះដូង​ដោយ​​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​១​ខ្នង​ នៅ​ឃុំ​ខ្វាវ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

អ៊ឹម ជីវ៉ា រំភើប​ស្រក់​ទឹកភ្នែក​ក្រោយ​ទទួល​បាន​កាដូ​ចិញ្ចៀនពេជ្រ​តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា បើក​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ឡើងវិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

សុខ រ៉ាស៊ី ពោល​ពាក្យ​អស់សង្ឃឹម​លើ​ករណី​បណ្តឹង​របស់​ខ្លួន​ ខណៈ​ពឹង​តុលាការ​ក៏​គ្មាន​តម្រុយ​យុត្តិធម៌

ព័ត៌មានជាតិ៤ ម៉ោង មុន

រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ប្រមាណ ២.១២៨ លាន​ដុល្លារ​សម្រាប់​បន្ទុក​បុគ្គលិក​ក្នុង​ឆ្នាំ ២០២២

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services