Connect with us

សុខភាព

វ៉ាក់សាំង២ដូស ជួយកាត់បន្ថយរោគសញ្ញាកូវីដរយៈពេលវែង បានពាក់កណ្តាល

បានផុស

នៅ

ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សពេញវ័យដែលចាក់វ៉ាក់សាំងគ្រប់ដូសរួច ទំន​ងជាជួបប្រទះរោគសញ្ញាកូវីដរយៈពេលវែងតិចជាង ៤៧ភាគរយ បើសិនជាពួកគេឆ្លងរោគ។

ក្រុមនៅសាកលវិទ្យាល័យ King’s College London បានវិភាគទិន្នន័យពីមនុស្សជាងពីរលាននាក់ ដែលបានកត់ត្រារោគសញ្ញា ការធ្វើតេស្តនិងស្ថានភាពវ៉ាក់សាំងរបស់ពួកគេនៅលើកម្មវិធីសិក្សារោគសញ្ញាកូវីដ ZOE ចន្លោះថ្ងៃទី៨ខែធ្នូឆ្នាំ២០២០ ដល់ថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១។

អ្នកប្រើប្រាស់កម្មវិធីចំនួន៦,០៣០នាក់ បានរាយការណ៍ថា បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ យ៉ាងហោចណាស់១៤ថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំងដូសទី១ ខណៈ ២,៣៧០នាក់ បានធ្វើតេស្តវិជ្ជមានយ៉ាងហោចណាស់៧ថ្ងៃ បន្ទាប់ពីការចាក់លើកទី២។

ការស្រាវជ្រាវដែលបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី The Lancet បានបង្ហាញថា “ឱកាសនៃការមានរោគសញ្ញារយៈពេល២៨ថ្ងៃឬច្រើនជាងនេះ បន្ទាប់ពីឆ្លងមេរោគក្រោយចាក់វ៉ាក់សាំង ត្រូវបានកាត់បន្ថយប្រហែលពាក់កណ្តាល ដោយការចាក់វ៉ាក់សាំងពីរដូស”។

លទ្ធផលនេះបង្ហាញថា ហានិភ័យនៃរោគសញ្ញាកូវីដរយៈពេលវែង ត្រូវបានកាត់បន្ថយចំពោះបុគ្គលដែលបានទទួលការចាក់វ៉ាក់សាំង២ដូស ហើយបើចាក់៣ដូស នឹងបន្ថយហានិភ័យនៃការឆ្លងមេរោគទាំងមូល។

រោគសញ្ញាស្ទើរតែទាំងអស់នៃជំងឺកូវីដ-១៩ គឺមិនសូវកើតមានចំពោះអ្នកចាក់វ៉ាក់សាំងទេ បើប្រៀបធៀបទៅនឹងអ្នក ដែលមិនបានចាក់វ៉ាក់សាំង។

សាស្រ្តាចារ្យ Tim Spector មកពី King’s College និងជាអ្នកស៊ើបអង្កេតនាំមុខរបស់កម្មវិធី ZOE បាននិយាយថា “ការចាក់វ៉ាក់សាំង កំពុងកាត់បន្ថយយ៉ាងខ្លាំងនូវឱកាសរបស់មនុស្ស ដែលមានរោគសញ្ញាកូវីដរយៈពេលវែងតាមវិធីពីរយ៉ាង។

ទីមួយ កាត់បន្ថយហានិភ័យនៃរោគសញ្ញាណាមួយពី៨ទៅ១០ដង ហើយទីពីរ កាត់បន្ថយបានពាក់កណ្តាលនៃការឆ្លងណាមួយដែលអាចក្លាយជាកូវីដរយៈពេលវែង ប្រសិនបើកើតឡើង។

ទោះរោគសញ្ញាមានរយៈពេលប៉ុនណាក៏ដោយ យើងកំពុងមើលឃើញថា ការឆ្លងមេរោគបន្ទាប់ពីចាក់វ៉ាក់សាំងពីរដូសក៏ស្រាលជាងឆ្ងាយដែរ ដូច្នេះវ៉ាក់សាំងពិតជាផ្លាស់ប្តូរជំងឺនិងធ្វើឲ្យយើងកាន់តែប្រសើរឡើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ១៥ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៤០ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៥៥ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម