សុខភាព
សិស្សបឋមត្រឡប់ចូលរៀនវិញ ឪពុកម្ដាយគួរត្រៀមខ្លួនបែបណា ដើម្បីការពារសុខភាពកូន?
វីរុសកូវីដ-១៩ នៅតែបន្តរីករាតត្បាត មិនមានសញ្ញាសាបសូន្យងាយៗឡើយ។ ខណៈពេលនេះ កម្ពុជាហាក់មិនមានករណីផ្ទុះរាលដាលខ្លាំងក្លាក៏ពិតមែន ប៉ុន្តែកុមារតូចៗនៅតែជាមុខសញ្ញាអាចឆ្លងវីរុសកូវីដ-១៩ដោយងាយបំផុត។

ក្នុងស្ថានភាពនេះ អង្គការ យូនីសេហ្វ បានផ្ដល់ដំបូន្មានឱ្យឪពុកម្ដាយ ឬអាណាព្យបាលគ្រប់គ្នាបន្ថែមបម្រុងប្រយ័ត្នចំពោះកូនតូច ទោះបីក្មេងៗពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ កំពុងទទួលបានវ៉ាក់សាំងក៏ដោយ។ ប្រសិនបារម្ភថាកូនៗអាចចេញរោគសញ្ញាកូវីដ សូមទៅពិគ្រោះជាមួយគ្រូពេទ្យបន្ទាន់។

ក្រៅពីនោះ ឪពុកម្ដាយ ឬអាណាព្យបាលគប្បីបន្តអនុវត្តវិធានការល្អៗ និងអនាម័យផ្លូវដង្ហើមឱ្យកូន រួមមាន លាងដៃឲ្យបានញឹកញាប់ ពាក់របាំងមុខ និងចាំបាច់បំផុត ត្រូវនាំកូនទៅចាក់ថ្នាំបង្ការផ្សេងទៀតឲ្យបានទៀងទាត់។ វិធីទាំងនេះមិនត្រឹមតែអាចការពារកូនៗពីវីរុសកូវីដ-១៩ប៉ុណ្ណោះទេ តែអាចការពារវីរុសមួយចំនួនទៀត ឬបាក់តេរីដែលបង្កជំងឺផ្សេងៗផងដែរ។ ប្រការសំខាន់មួយទៀត ដែលត្រូវយកចិត្តទុកដាក់ដែរនោះ សូមព្យាយាមចៀសវាងនាំកុមារធ្វើដំណើរទៅកាន់កន្លែងសាធារណៈ ឬកន្លែងប្រមូលផ្ដុំមនុស្សកកុញ ដើម្បីការពារការឆ្លងរោគ ព្រោះថាបើក្មេងឈឺ មុខតែពិបាក ដោយសារពួកគេនៅខ្ចីខ្លាំងណាស់លើការថែទាំខ្លួនឯង។

ប្រសិនកូនៗត្រូវចូលរៀន អង្គការយូនីសេហ្វ បានបញ្ជាក់ថា បើពួកគេចេញរោគសញ្ញាដែលមិនមែនជាផ្តាសាយធម្មតា តែជារោគសញ្ញាទាក់ទងនឹងជំងឺផ្លូវដង្ហើមផ្សេង សូមឲ្យកូនៗសម្រាកនៅផ្ទះមួយរយៈដើម្បីស្វែងរកការព្យាបាល និងតាមដានសុខភាព ក៏ដូចជាចៀសវាងការចម្លងទៅអ្នកដទៃ។ ផ្ទុយទៅវិញ បើកូនៗគ្មានរោគសញ្ញាគួរឲ្យបារម្ភទេ វាជាការល្អបំផុតសម្រាប់ឲ្យកូនៗបន្តការសិក្សានៅសាលារៀន លើកលែងតែមានការណែនាំសុខភាពសាធារណៈ ឬសេចក្តីប្រកាសព្រមានអំពីហានិភ័យ ឬការផ្តល់យោបល់ផ្លូវការផ្សេងៗដែលអាចប៉ះពាល់ដល់សាលារៀនប៉ុណ្ណោះ៕
អត្ថបទ៖ សន្យា
ចុចអាន៖ អ្នកជំនាញចែករំលែកគន្លឹះការពារក្មេងៗ ប្រសិនបើសាលារៀនបើកឡើងវិញ
ចុចអាន៖ ក្មេងៗដល់ថ្ងៃចូលរៀនវិញហើយ ហាមទិញរបស់អស់នេះហូបផ្ដេសផ្ដាស ប្រយ័ត្នពិបាកខ្លួនក្នុងសម័យ Delta
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២២ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


