សុខភាព
ផ្លែសេដាល្អចំពោះភ្នែក និងផ្ដល់ប្រយោជន៍ច្រើន ដល់សុខភាព
ផ្លែសេដាមានរសជាតិស្រដៀងនឹងស៊ុតក្រហមដែលស្ងោរឆ្អិន ប៉ុន្តែវាមានរសជាតិផ្អែម។ ផ្លែឈើនេះ សម្បូរទៅដោយបេតាការ៉ូទីន កាល់ស្យូម ផូស្វ័រ ជាតិដែក វីតាមីន C វីតាមីន B3 វីតាមីន B1 និងជាតិសរសៃ។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការញុំាផ្លែសេដា។

១. ជំនួយភ្នែកនិងសក់
សារធាតុបេតាការ៉ូទីននៅក្នុងផ្លែសូដាត្រូវបានបំប្លែងទៅជាវីតាមីន A ពេលចូលដល់រាងកាយយើង។ វីតាមីន A ជួយឲ្យភ្នែកយើងមើលច្បាស់នៅពេលយប់ និងការពារភ្នែកស្ងួត។ លើសពីនេះទៅទៀតវាជួយការពារភ្នែកពីជំងឺភ្នែកឡើងបាយ និងជំងឺភ្នែកចុះខ្សោយ ដែលអាចបណ្តាលឲ្យងងឹតភ្នែក។ វីតាមីន A ក៏ជួយឱ្យសក់ភ្លឺរលោង និងក្រាស់ដែរ។
២. ការពារការខ្វះគ្រាប់ឈាម
ជាតិដែកនៅក្នុងផ្លែសូដាជួយផលិតអេម៉ូក្លូប៊ីនដែលមានតួនាទីដឹកនាំអុកស៊ីសែនឆ្លងកាត់ចរន្តឈាមទៅគ្រប់កោសិការបស់រាងកាយ។ ដូច្នេះការញុំាផ្លែសេដាជួយឲ្យយើងមានកម្លាំង។
៣. ជួយឲ្យឆ្អឹងរឹងមាំ
ផ្លែសេដាសម្បូរទៅដោយកាល់ស្យូម និងផូស្វ័រដែលល្អចំពោះសុខភាពឆ្អឹង។ ឯជាតិដែកនៅក្នុងផ្លែ សេដាក៏មានតួនាទីក្នុងការផលិតកោសិកាឈាមក្រហមដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍរាងកាយ និងឆ្អឹងដែរ។
៤. បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម
វីតាមីន B3 នៅក្នុងផ្លែសេដាមានតួនាទីគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម ព្រោះវាជួយសម្រួលដល់ការបំលែងទៅជាថាមពល។
៥. ជួយពង្រឹងប្រព័ន្ធការពាររាងកាយ
បរិមាណវីតាមីន C នៅក្នុងផ្លែសូដាអាចជួយការពារ និងព្យាបាលជំងឺផ្តាសាយ និងគ្រុនផ្តាសាយបាន។
៦. ជំនួយខួរក្បាល
បរិមាណជាតិដែកនៅក្នុងផ្លែសេដាក៏ជួយបង្កើនការផ្គត់ផ្គង់អុកស៊ីសែនដល់ខួរក្បាលផងដែរ។ ជាលទ្ធផលខួរក្បាលអាចដំណើរការបានល្អ និងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺចាស់វង្វេង ។

៧. ជំនួយសន្លាក់ និងឆ្អឹងខ្ចី
វីតាមីន B3 នៅក្នុងផ្លែសេដាជួយបង្កើនភាពបត់បែនរបស់សន្លាក់ និងជួយបង្កើតឆ្អឹងខ្ចី។ សារធាតុកាល់ស្យូម និងផូស្វ័រនៅក្នុងផ្លែសូដាក៏ជួយក្នុងការបំបាត់ជំងឺរលាកសន្លាក់ដែរ។
៨. ជំនួយដល់ការរំលាយអាហារ
ជាតិសរសៃនៅក្នុងផ្លែសេដាជួយសម្រូលដល់ចលនាពោះវៀន ដែលធ្វើឱ្យយើងងាយក្នុងការបន្ទោបង់។ ជាតិសរសៃក៏ជួយគ្រប់គ្រងកម្រិតជាតិគ្លុយកូសក្នុងឈាម និងជួយកម្ចាត់កូលេស្តេរ៉ូលអាក្រក់ចេញពីរាងកាយយើងផងដែរ៕
អត្ថបទផ្ដល់ដោយ៖ Hello Krupet
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


