តិចអត់ដឹងថា នំសែនព្រះខែ ធ្វើឲ្យធាត់កម្រិតណា?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

តិចអត់ដឹងថា នំសែនព្រះខែ ធ្វើឲ្យធាត់កម្រិតណា?

បានផុស

នៅ

ត្បិត​ពិធី​សែនព្រះខែ ជាទំនៀបទម្លាប់​ចិន តែ​មាន​ពលរដ្ឋ​ខ្មែរយើង​មិន​តិចទេ ដែល​តែងតែ​នាំ​គ្នា​ប្រារព្ធ​ពិធី​នេះ ដោយ​ជួបជុំ​គ្រួសារ ញ៉ាំបាយ​ល្ងាច​ជាមួយ​គ្នា និង​សែន​ព្រះខែនៅពេល​យប់។ ហើយ​ក៏មាន​ដែរ អ្នកដែល​ចូលចិត្ត​ញ៉ាំ​នំសែនព្រះខែ តែគួរដឹង​ថា នំសែន​ព្រះខែ មាន​កាឡូរី​ខ្ពស់ ងាយ​ធ្វើ​ឲ្យ​យើង​ធាត់​ខ្លាំង​ណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • នំសែនព្រះខែ ប្រភេទ​ស្នូល​គ្រាប់ឈូក មាន ៧១៦កាឡូរី ច្រើន​ជាង​ភ្លៅមាន់​បំពង ៥​ភ្លៅ​ទៅទៀត ដែល​មាន​ត្រឹម​ប្រមាណ ៦០០​កាឡូរី។
  • នំសែនព្រះខែ ប្រភេទ​ស្នូល​គ្រាប់ឈូក លាយជាមួយ​ពងទា​ប្រៃ​មួយ មាន ៧៩០​កាឡូរី ច្រើន​ជាង​គុយទាវ​ឆា ១ចាន​ទៅទៀត ដែល​មាន​ត្រឹម ៧៤១កាឡូរី។
  • នំសែនព្រះខែ ប្រភេទ​ស្នូល​គ្រាប់ឈូក លាយជាមួយ​ពងទា​ប្រៃ​ពីរ មាន ៨៩០​កាឡូរី ច្រើនជាង​បាយ​ព្រឹក ២​ចាន​ទៅ​ទៀត ដែល​មាន​ត្រឹម​ប្រមាណ ៨០០​កាឡូរី។

បើប្រៀបធៀប​ទៅ ញ៉ាំ​នំសែន​ព្រះខែ ប្រភេទ​ស្នូល​គ្រាប់ឈូក លាយជាមួយ​ពងទា​ប្រៃ​ពីរ គឺ​ដូច​ញ៉ាំ​ញ៉ាំ​ស្ករ ៤៥​ស្លាបព្រា​កាហ្វេ​អ៊ីចឹង។ បើនិយាយ​ពី​ជាតិខ្លាញ់​របស់​វា មាន​រហូត​ដល់ ៥៥​ក្រាម ស្មើ​នឹង​ប្រេង ១១​ស្លាបព្រា​កាហ្វេ។ នេះបើតាម​ការចេញ​ផ្សាយ​លើ​គេហទំព័រ​ព័ត៌មាន​សិង្ហបុរី Mothership៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ដង្វាយសែននំព្រះខែ រៀបខុសអាចឡាក់ឆុង ហោចណាស់គឺឲ្យត្រូវក្បួនខាតនាំហុងស៊ុយចូលផ្ទះ

ចុចអាន៖កូនចៅសែស្រឡាយចិន គួរដឹងប្រភេទនំដែលពេញនិយម សម្រាប់សែនព្រះខែក្នុងឆ្នាំនេះ

ចុចអាន៖មូលហេតុដែល “ង៉ូវយ៉េង” មានតម្លៃថ្លៃជាងនំសែនព្រះខែផ្សេងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services