សុខភាព
សូមស្វែងយល់ពីគ្រោះថ្នាក់ប៉ះទង្គិចក្បាល!
ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ គឺជាបញ្ហាចម្បងនៃសុខភាពសាធារណៈ ព្រោះថា៖
– ការប៉ះទង្គិចក្បាល ជាករណីដែលតែងតែកើតមានជាញឹកញាប់
– ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ អាចបណ្តាលឲ្យអ្នកជំងឺស្លាប់ភ្លាមៗ ឬអាចបណ្តាលឲ្យស្លាប់ក្នុងរយៈពេលខ្លីបន្ទាប់ពីការប៉ះទង្គិច
– អាចបណ្តាលឲ្យពិការភាព នៅពេលអនាគត

ក) មូលហេតុ (Causes)
ការប៉ះទង្គិចក្បាល អាចបណ្តាលមកពី
– គ្រោះថ្នាក់ចរាចរណ៍ជាមូលហេតុចម្បង (ប្រហែល៧០%)
– គ្រោះថ្នាក់ផ្សេងៗទៀតប្រហែល ៣០% ដូចជា
• គ្រោះថ្នាក់ដោយ ការធ្លាក់ពីលើផ្ទះ ធ្លាក់ពីលើដើមឈើ ឬទីខ្ពស់។ល។
• គ្រោះថ្នាក់ក្នុងការងារ, គ្រោះថ្នាក់ដោយសារការលេងបាល់។
• គ្រោះថ្នាក់ដោយសារការឈ្លោះវាយតប់គ្នា។ល។
ការប៉ះទង្គិចក្បាល ដោយសារគ្រោះថ្នាក់ចរាចរណ៍គេសង្កេតឃើញថា ភាគច្រើនកើតលើមនុស្សប្រុសពេញវ័យ ដែលមានអាយុពី ១៥ឆ្នាំ្ន ដល់ ៣០ឆ្នាំ្ន។

ខ) កត្តាគ្រោះថ្នាក់ឬកត្តាហានិភ័យ (Facteurs de risques)
– បើកបរក្នុងល្បឿនលឿន
– បើកបរមិនគោរពច្បាប់ចរាចរណ៍
– អ្នកបើកបរសេពគ្រឿងស្រវឹង ឬគ្រឿងញៀន
– គ្មានផ្លាកសញ្ញាចរាចរណ៍
– កត្តាគ្រោះថ្នាក់បន្ថែមចំពោះ៖
• អ្នកប្រើប្រាស់ថ្នាំកុំឲ្យឈាមកកដូចជា៖ អេប៉ារីន ឬ ពួក Aspirine ដោយមិនបានតានដានត្រឹមត្រូវ
• មិនបានពាក់មួកសុវត្ថិភាពឬពាក់ខ្សែក្រវាត់ការពារ នៅពេលបើកបរ

គ) រោគសញ្ញា (Symptômes)
រោគសញ្ញា ដែលស្តែងចេញមកបន្ទាប់ពីប៉ះទង្គិចក្បាល មានដូចជា៖
– ឈឺក្បាល, វិលមុខ,ក្អួត ឬ ចង់ក្អួត
– បាត់បង់ស្មារតីមួយភ្លែតរួចក៏ដឹងខ្លួនវិញ គឺជាសញ្ញាធ្ងន់ធ្ងរមួយ នៃការប៉ះទង្គិចក្បាល
– ប្រកាច់ ឬ រើបម្រះខ្លាំង
– ហូរឈាមត្រចៀក ឬក៏ហូរទឹកថ្លាៗចេញពីត្រចៀកណាមួយ ដែលបញ្ជាក់ថា មានបាក់ឆ្អឹងបាតលលាដ៍ក្បាល
– ហូរឈាមច្រមុះ ឬហូរទឹកថ្លាៗចេញពីរន្ធច្រមុះ ដែលបញ្ជាក់មានបាក់ឆ្អឹងក្តោងច្រមុះ ឬក៏មានបាក់ឆ្អឹងថ្ងាសនឹងរហែកស្រោមខួរក្បាល
– ជនរងគ្រោះខ្លះ គាត់សន្លប់តាំងពីការប៉ះទង្គិចដំបូង (Coma d’emblée) ដែលបញ្ជាក់ថា ការប៉ះទង្គិចពីដំបូងមានភាពធ្ងន់ធ្ងរ និងខ្លាំងក្លា
– អាចប៉ះពាល់ទៅលើកន្លែងផ្សេងទៀតដូចជា លើអវយវៈ លើពោះ លើទ្រូង។ល។

ឃ) ការពិនិត្យគ្លីនិក (Examen clinique)
បញ្ជាក់ពីសញ្ញាប៉ះពាល់ជីវិតដូចជា សម្ពាធឈាម ជីពចរ កម្ដៅនៅក្នុងខ្លួន ចង្វាក់ដង្ហើម និងកម្រិតអុកស៊ីហ្សែននៅក្នុងឈាម។
ការពិនិត្យគ្លីនិក ត្រូវពិនិត្យតាំងពីក្បាលរហូតដល់ចុងជើងដោយ
– រកមើលកន្លែងប៉ះទង្គិចផ្សេងៗទៀតក្រៅពីក្បាលដូចជា នៅលើអវយវៈ លើពោះ លើទ្រូង ជាដើម។ល។
– ធ្វើការពិនិត្យ និងវាយតម្លៃការប៉ះពាល់លើប្រព័ន្ធប្រសាទដូចជាទៅលើស្មារតី ការរីកប្រស្រីភ្នែក ការពិការមួយចំហៀងខ្លួន ឬពិការអវយវៈណាមួយ។

ង) ចំណាត់ថ្នាក់ (Classification)
ដើម្បីងាយស្រួលធ្វើការតាមដាន និងព្យាបាល លោក ម៉ាស់ស្ទ័រ (Masters) បានធ្វើការចាត់ចំណាត់ថ្នាក់ដូចខាងក្រោម៖
– ក្រុមទី១ (កម្រិតស្រាល ហានិភ័យទាប)
• ជនរងគ្រោះអត់មាន រោគសញ្ញាអ្វីទេ
• មានឈឺក្បាល
• មានធេងធោង
• មានពកក្បាល និងរបួសស្បែកក្បាល
– ក្រុមទី២ (កម្រិតមធ្យម ហានិភ័យមធ្យម)
• បាត់បង់ស្មារតីពេលមានគ្រោះថ្នាក់ ឬ បន្ទាប់ពីគ្រោះថ្នាក់ភ្លាមៗ
• ភ្លេចការចងចាំបន្ទាប់ពីគ្រោះថ្នាក់
• ប្រកាច់បន្ទាប់ពីគ្រោះថ្នាក់
• ឈឺក្បាលពីតិចទៅខ្លាំង
• មានក្អួត
• បាក់ឆ្អឹងលលាដ៍ក្បាល
• មានស្រវឹងស្រា ឬមានការប្រើប្រាស់គ្រឿងញៀន
• មានការប៉ះទង្គិចច្រើនកន្លែង និងធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់អាយុជីវិត
• មានការប៉ះទង្គិចទៅលើមុខធ្ងន់ធ្ងរ
• ហូរឈាមត្រចៀក ឬហូរទឹកថ្លាៗចេញពីត្រចៀក
• បាក់ឆ្អឹង ឬមានការប៉ះពាល់សរីរាង្គក្នុងពោះ
– ក្រុមទី៣ (កម្រិតធ្ងន់ ហានិភ័យខ្ពស់)
• មានការប៉ះពាល់ទៅលើកម្រិតស្មារតី
• មានរីកប្រស្រីភ្នែក ឬខូចមួយចំហៀងខ្លួន ឬនិយាយឡុលៗ
• មានការថយចុះជាលំដាប់នូវស្មារតី
• មានការប៉ះទង្គិចសរីរាង្គក្នុងពោះ
• មានបាក់ឆ្អឹងលលាដ៍ក្បាល
ច) វិធានការការពារ (Prévention)
– វិធានការការពារទី១
• ការពារកុំឲ្យមានគ្រោះថ្នាក់
– វិធានការការពារទី២
ដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរ ដែលបណ្តាលមកពីការគ្រោះថ្នាក់៖
• ត្រូវពាក់មួកការពារសុវត្ថិភាពចំពោះអ្នកជិះម៉ូតូ កង់ ជាងសំណង់ ។ល។
• ពាក់ខ្សែក្រវាត់ការពារ និងមានពោងខ្យល់ការពារចំពោះរថយន្ត
– វិធានការការពារទី៣:
បើសិនជាមានគ្រោះថ្នាក់ហើយ យើងត្រូវការជួយសង្គ្រោះអោយទាន់ពេលវេលា
• ត្រូវមានរថយន្តសង្គ្រោះបន្ទាន់
• ការជួយសង្គ្រោះពីដំបូង ត្រូវធ្វើឲ្យបានកម្រិតខ្ពស់បំផុត


ឆ) អនុសាសន៍(Recommandation) :
• ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍
• ពាក់មួកសុវត្ថិភាព អាចជួយការពារជីវិតអ្នក
• បើពិសាគ្រឿងស្រវឹង ឬសេពគ្រឿងញៀន សូមមេត្តាកុំបើកបរ
«បើសិនលោកអ្នកមានបញ្ហាប៉ះទង្គិចក្បាលដោយប្រការណាមួយ សូមអញ្ជើញមកមន្ទីរពេទ្យកាល់ម៉ែត ដែលមានគ្រប់គ្រូពេទ្យជំនាញឯកទេស ដើម្បីការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អាថ៌កំបាំងនៅពីក្រោយ ជំងឺខ្វះគ្រាប់ឈាមក្រហម ដែលមិនត្រូវមើលរំលង!
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


